ព័ត៌មានអន្ដរជាតិ
ចិនអាចបន្តបិទការនាំចេញប្រេងនៅខែមេសា ដោយលើកលែងសម្រាប់ប្រទេសមួយចំនួន
ចិនទំនងជាបន្តហាមឃាត់ការនាំចេញប្រេងឥន្ធនៈចម្រាញ់នៅខែមេសានេះ ប៉ុន្តែអាចលើកលែងឱ្យតិចតួចសម្រាប់ប្រទេសក្នុងតំបន់មួយចំនួនដែលស្នើសុំជំនួយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃពុធ (១ មេសា) នេះ ដោយស្រង់សម្ដីប្រភពក្នុងឧស្សាហកម្ម ៥ នាក់ជាអនាមិក។

ប្រភព ៣ នាក់ក្នុងចំណោមនោះ បានអះអាងថា ការពិភាក្សាកំពុងដំណើរការសម្រាប់ការនាំចេញប្រេងម៉ាស៊ូត ប្រេងយន្តហោះ និងប្រេងសាំងក្នុងកម្រិតមានកំណត់ ទៅកាន់អាស៊ីអាគ្នេយ៍ ដែលជាអតិថិជនរបស់ចិន។ ប្រភព ២ នាក់បានប៉ាន់ប្រមាណថា ការនាំចេញដែលត្រូវបានអនុញ្ញាត អាចមានរហូតដល់ ១៥០ ០០០ តោន ខណៈប្រភពមួយរូបអះអាងថា បរិមាណនោះអាចដល់ ៣០០ ០០០ តោន។
ប្រភពបន្តថា ការលក់សម្រាប់ការនាំចេញភ្លាមៗដោយក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិន នឹងនៅតែបន្តរងការហាមឃាត់ ខណៈប្រទេសដែលអាចទទួលបានប្រេងឥន្ធនៈពីចិន រួមមានបង់ក្លាដែស មីយ៉ាន់ម៉ា ស្រីលង្កា ម៉ាល់ឌីវ និងវៀតណាមជាដើម។
ប្រភព ៣ រូប បាននិយាយថា ការនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសទាំងនេះ នឹងគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋចិន។
គួរគូសបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ផ្ទុះឡើងមក ប្រទេសមួយចំនួន រួមទាំងហ្វីលីពីន និងបង់ក្លាដែស បានស្នើសុំការផ្គត់ផ្គង់ប្រេងឥន្ធនៈពីចិន។ ចិនបាននិយាយថា ខ្លួនមានឆន្ទៈក្នុងការជួយអាស៊ីអាគ្នេយ៍ពាក់ព័ន្ធនឹងកង្វះខាតថាមពល។
ចិនបានដាក់បម្រាមលើការនាំចេញប្រេងម៉ាស៊ូត សាំង និងប្រេងឥន្ធនៈយន្តហោះចាប់ពីថ្ងៃទី ១២ ខែមីនា ប៉ុន្តែប្រេងឥន្ធនៈយន្តហោះសម្រាប់ជើងហោះហើរអន្តរជាតិ និងប្រេងកប៉ាល់ មិនត្រូវបានរាប់បញ្ចូលក្នុងវិធានការនោះទេ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


