Connect with us

ព័ត៌មានជាតិ

មហាវិថីសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ យប់ឡើង​រំលេច​សម្រស់ស្រស់ឆើត​ ខណៈ​បង្គោលភ្លើង​បំភ្លឺ ១៧៥ ដើម ដំឡើង​ជិតរួចរាល់

បានផុស

នៅ

បង្គោលភ្លើងបំភ្លឺផ្លូវសរុបប្រមាណជា ១៧៥ ដើម ជាប្រភេទអំពូលភ្លើងអគ្គិសនីបំភ្លឺលើដងមហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់អូរប្ញស្សី ក្រុងក្រចេះ កំពុងត្រូវបាន​ក្រុមការងារបច្ចេកទេសដំឡើង​ជិតរួចរាល់។

ការរៀបចំដាក់បង្គោលភ្លើងបំភ្លឺផ្លូវចាប់ពីរង្វង់មូលខ្លាស្ទុះរហូតដល់រង្វង់មូលព្រាបស ជាផ្នែកមួយនៃគម្រោងស្ថាបនាផ្លូវបន្ទាប់ពីការរៀបចំផ្លូវសម្រាប់អ្នកថ្មើរជើង និងសួនច្បារជាដើម។

នាពេលរាត្រីចូលមកដល់ សោភណភាពនៅតាមដងផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន បានរំលេចសោភណភាព​គួរឲ្យចង់គយគន់ និងធ្វើដំណើរដែលពុំធ្លាប់មានពីមុនមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សីបានឲ្យដឹងថា ក្នុងនាមលោកជាចៅសង្កាត់​អូរឫស្សីនិងក្នុងនាមជាប្រជាពលរដ្ឋ​ពិតជាសប្បាយរីករាយជា​ខ្លាំង ព្រោះនេះជាសមិទ្ធិផលជាប្រវត្តិសាស្ត្រដែលសង្កាត់អូរឫស្សីមានផ្លូវភ្លោះ និងភ្លើងបំភ្លឺផ្លូវបែបនេះ​។

ផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានប្រែក្លាយពីផ្លូវកៅស៊ូមួយគន្លងទៅជាបួនគន្លងប៉ុណ្ណោះនោះទេ ថែមទាំង​មានសាកល​វិទ្យាល័យរដ្ឋដ៏ធំ ដែលមានទីតាំងជាប់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ថិតនៅភូមិស្រែស្តៅ១ សង្កាត់​អូរប្ញស្សី ក្រុងក្រចេះ ខេត្តក្រចេះ ឈ្មោះថា សាកល​វិទ្យាល័យក្រចេះ ដែលជាសាលារបស់រដ្ឋតែមួយគត់នៅក្នុងខេត្តក្រចេះ ក៏ដូចជានៅភាគឦសាន្តនៃប្រទេសកម្ពុជា ហើយគឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់ ជាពិសេសជំនាញលើវិស័យកសិកម្ម៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម