ជីវិតកម្សាន្ដ
ហ្វាហ្វា ប្រតិកម្មហួសចិត្តនឹងទស្សនៈអវិជ្ជមានលើខ្លួន ក្នុងការចូលរួមបង្ហាញសម្លៀកបំពាក់ខ្មែរ
តារាសម្តែងស្រីសិចស៊ី ហ្វាហ្វា បានបង្ហាញអារម្មណ៍មិនពេញចិត្ត និងបញ្ចេញប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីមាននារីម្នាក់ចូលមករិះគន់អំពីការស្លៀកពាក់របស់នាង ដោយមានទស្សនៈអវិជ្ជមានថា ព្រោះតែនាងធ្លាប់បង្ហាញភាពសិចស៊ីជាញឹកញាប់ តាមរយៈវីដេអូ និងរូបភាព ដូច្នេះមិនសមស្របក្នុងការចូលរួមផ្សព្វផ្សាយឈុតប្រពៃណីខ្មែរ។

យ៉ាងណាក៏ដោយ តារាស្រីរូបនេះបានឆ្លើយតបថា ការវាយតម្លៃបែបនេះ មិនយុត្តិធម៌ចំពោះខ្លួនឡើយ។ តួយ៉ាង កន្លងមក ខ្លួនក៏ធ្លាប់ស្លៀកឈុតបែបប្រពៃណីជាញឹកញាប់ដែរ ប៉ុន្តែមិនសូវមានអ្នកចាប់អារម្មណ៍ ឬលើកឡើងអំពីវាប៉ុណ្ណោះ។
ហ្វាហ្វា បន្ថែមថា ខ្លួនពិតជាហត់នឹងការរិះគន់បែបនេះខ្លាំង និងថែមទាំងចង់ណាត់ឱ្យម្ចាស់គណនីនោះមកជួបតទល់គ្នាដោយផ្ទាល់ ដើម្បីពន្យល់ឱ្យច្បាស់ទៀតផង។ កញ្ញាថា “ហត់ម្លេះហើយ មិចបានដឹងថាខ្ញុំស្លៀកទើបម្តង? ឃើញ Post ហើយ ចេញមកជួបគ្នាបន្តិច… ខ្ញុំមិនអាចទ្រាំមិនតបបានទេ ការអត់ធ្មត់មានដែនកំណត់”។
ក្រោយតារាស្រីរូបនេះប្រតិកម្ម ម្ចាស់គណនីហ្វេសប៊ុកដែលបានរិះគន់បានលុបចោលមតិនោះវិញផងដែរ។ ជាមួយគ្នានេះ អ្នកគាំទ្រជាច្រើន ក៏បានចូលរួមលើកទឹកចិត្ត និងផ្តល់ការគាំទ្រ ដោយណែនាំឱ្យតារាស្រីរូបនេះ មិនចាំបាច់យកចិត្តទុកដាក់ចំពោះមតិអវិជ្ជមានពីអ្នកដទៃឡើយ។
រឿងរ៉ាវនេះ បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម និងបង្ហាញពីសម្ពាធដែលតារាសិល្បៈត្រូវប្រឈមជាមួយមតិរិះគន់ក្នុងសម័យឌីជីថលបច្ចុប្បន្ន៕ ដោយ៖ ចាន់រ៉ា







-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


