ព័ត៌មានអន្ដរជាតិ
តើអ៊ីរ៉ង់ បាត់បង់មេដឹកនាំនិងមន្ត្រីសំខាន់ៗ ប៉ុន្មាននាក់ហើយ ក្នុងសង្គ្រាម?
កាលពីថ្ងៃចន្ទទី៦ខែមេសាឆ្នាំ២០២៦ ប្រទេសអ៊ីរ៉ង់ បានប្រកាសពីការបាត់បង់មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតហើយ នោះគឺជាមេចារកម្មរបស់កងឆ្មាំបដិវត្ត (IRGC) ឈ្មោះ Seyyed Majid Khademi ដែលលោកត្រូវសម្លាប់ក្នុងការវាយប្រហារអាកាសរបស់អាមេរិកនិងអ៊ីស្រាអែល កាលពីព្រឹកព្រហាមថ្ងៃអាទិត្យ។

យោងតាមគេហទំព័រ NRP, ចាប់តាំងពីសង្គ្រាមមជ្ឈិមបូព៌ា ផ្ទុះឡើងនៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៦មក ការវាយប្រហារតាមអាកាសរួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែល បានសម្លាប់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាង ៥០ នាក់ហើយ។
ខាងក្រោមនេះគឺជាមេដឹកនាំនិងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់សំខាន់មួយចំនួន ដែលបាត់បង់ជីវិត គិតត្រឹមថ្ងៃអង្គារទី៧ខែមេសា៖
- Ali Khamenei៖ មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់។
- Ali Shamkhani៖ ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូល និងជាអតីតលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូល។
- Mohammad Pakpour៖ អគ្គមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC)។
- Abdolrahim Mousavi៖ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។
- Aziz Nasirzadeh៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ។
- Ali Larijani៖ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូល។
- Esmaeil Khatib៖ រដ្ឋមន្ត្រីក្រសួងចារកម្ម។
- Majid Khademi៖ មេចារកម្ម IRGC។
- Alireza Tangsiri៖ មេបញ្ជាការកងទ័ពជើងទឹក។
- Ali-Mohammad Naeini អ្នកនាំពាក្យកងទ័ពជើងទឹក។
- Gholamreza Soleimani៖ ប្រធានកងកម្លាំង Basij។
- Esmail Ahmadi៖ អនុប្រធានកងកម្លាំង Basij។
ក្រៅពីថ្នាក់ដឹកនាំកំពូល និងមន្ត្រីជាន់ខ្ពស់ទាំងនេះ យោធាអ៊ីស្រាអែលបានប៉ាន់ប្រមាណថា ក៏មានទាហានអ៊ីរ៉ង់ និងមេបញ្ជាការថ្នាក់ក្រោមចន្លោះពី ៤ ០០០ ទៅ ៥០០០ នាក់ដែរ ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាម៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


