Connect with us

សេចក្ដីជូនដំណឹង

រោងចក្រ Newbustar​ (crossleader) ជារោងចក្រទី២ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅកម្ពុជា

បានផុស

នៅ

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទី២ ដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរលើទឹកដីថ្មី នៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្រ Newbustar ជាបុត្រសម្ព័ន្ធនៃរោងចក្រដ៏ធំបំផុតជាប់ចំណាត់ថ្នាក់លេខ១ នៃសាធារណរដ្ឋប្រជាមានិតចិន គឺក្រុមហ៊ុន Doublestar Group។ រោងចក្រផលិតសំបកកង់ឡានមួយនេះ មានអាយុកាលជាង ១០០ឆ្នាំមកហើយ ក្នុងការផលិតសំបកកង់ឡាន ក្នុងនោះសូម្បីតែក្រុមហ៊ុនកង់ឡានខ្នាតយក្សរបស់កូរ៉េដែលល្បីល្បាញពេញពិភពលោកម៉ាក Kumho ក៏ស្ថិតក្រោមបុត្រសម្ព័ន្ធក្រុមហ៊ុនខ្នាតយក្សលំដាប់ថ្នាក់ពិភពលោក និងក្រុមហ៊ុនធំបំផុតលេខ១នៅចិនមួយនេះផងដែរ។

ឆ្លងតាមបទពិសោធន៍មួយនេះសបញ្ជាក់ឱ្យឃើញថា ចំពោះរោងចក្រផលិតសំបកកង់ឡាននៅកម្ពុជាចំនួន៨ គឺមានតែរោងចក្រ Newbustar (crossleader) មួយនេះតែប៉ុណ្ណោះ ដែលមានបទពិសោធន៍ជាង១០០ឆ្នាំក្នុងការផលិតសំបកកង់ឡាន។ វាជារឿងដែលគួរឱ្យទុកចិត្តបំផុតចំពោះប្រជាជនកម្ពុជាក្នុងការជាវយកទៅប្រើប្រាស់នោះគឺ សំបកកង់ឡានខ្មែរម៉ាក Crossleader។

ក្រុមហ៊ុន RBR Cambodia 🇰🇭 ជាអ្នកទទួលសិទ្ធិចែកចាយម៉ាក Crossleader បានបញ្ជាក់យ៉ាងច្បាស់ៗថា ការលក់ជូននូវសំបកកង់របស់ខ្លួន គឺជាការលក់ជូននូវ “សុវត្ថិភាព” ចង់បានសំបកកង់ខ្មែរដែលមានសុវត្ថិភាពគឺ សូមជ្រើសរើស Crossleader ។

សូមជម្រាបថា បើតាមក្រុមប្រឹក្សាវិនិយោគកម្ពុជា (CDC) បានបញ្ជាក់កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ ដែលបានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចចំនួន៥ ក្នុងនោះរួមទាំងរោងចក្រផលិតសំបកកង់ Newbustar (crossleader) នៅខេត្តក្រចេះ។ នេះពិតជាសំណាងសម្រាប់អ្នកខេត្តក្រចេះ ខេត្តអ្នកត្រីផ្សោតកុំភ្លេចគាំទ្រសំបកកង់ឡានផលិតក្នុងខេត្តរបស់ខ្លួន៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម