ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី៖ កម្ពុជា នៅតែរក្សាសិទ្ធិពេញលេញក្នុងការការពារខ្លួនគ្រប់មធ្យោបាយស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារទឹកដី ប្រជាជន និងអធិបតេយ្យជាតិ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាចិត្តថា បូរណភាពទឹកដី និងប្រជាជនកម្ពុជា គឺជាអាទិភាពចម្បងបំផុត ក្នុងការយកចិត្តទុកដាក់ខ្ពស់ ទាំងបច្ចុប្បន្ននិងអនាគត និងបញ្ជាក់សាជាថ្មីម្តងទៀតថា កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញ ក្នុងការការពារខ្លួនតាមគ្រប់មធ្យោបាយ ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ ការប្រកាសនេះ ធ្វើឡើងតាមរយៈសារលិខិតចុះថ្ងៃទី១៣ ខែមេសា ជូនជនរួមជាតិកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្របពេលដែលទឹកដី ប្រជាពលរដ្ឋ អធិបតេយ្យកម្ពុជារងការឈ្លានពាន បំពារបំពានពីសំណាក់ភាគីថៃ។

ឆ្លងកាត់ស្ថានការណ៍ដ៏លំបាកកាលពីឆ្នាំកន្លងទៅ សម្ដេច ហ៊ុន ម៉ាណែត សម្តែងនូវការដឹងគុណ ដ៏ជ្រាលជ្រៅបំផុតចំពោះការលះបង់មិនអាចកាត់ថ្លៃបានរបស់វីរយុទ្ធជន និងកងកម្លាំងដ៏អង់អាចក្លាហានគ្រប់រូប ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនៃការកាពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា។
សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ព្រះស្មារតីស្នេហាជាតិមាតុភូមិ និងសាមគ្គីភាពជាតិជាធ្លុងមួយ របស់បងប្អូនជនរួមជាតិគ្រប់រូប និងគ្រប់ទិសទី ទាំងក្នុង និង ក្រៅប្រទេស ក្នុងការការពារអធិបតេយ្យជាតិ, បូរណភាពទឹកដី និងសន្តិភាពដែលមានតម្លៃមិនអាច កាត់ថ្លៃបាន ហើយត្រូវចារទុកក្នុងប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិខ្មែរ។
សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា៖«ក្នុងកាលៈទេសៈដូចបច្ចុប្បន្ន និងសម្រាប់ ប្រទេសតូចដូចកម្ពុជា គឺមានតែស្មារតីស្នេហាជាតិ និងសាមគ្គីឯកភាពជាតិនេះទេ ដែលជាខែលការពារប្រទេស ជាតិយើងដ៏រឹងមាំបំផុត ហើយការបន្តរួបរួមគ្នាជាធ្លុងមួយ ប្រកបដោយភាពអត់ធ្មត់, មានវិន័យ និងទំនុកចិត្ត គឺជា កម្លាំងតស៊ូដ៏ខ្លាំងក្លា និងធ្វើឱ្យប្រទេសជាតិយើងអាចក្រោកឈរឡើងកាន់តែខ្ពស់។ ក្នុងន័យនេះ, ទូលព្រះបង្គំ និងធ្វើឱ្យប្រទេសជាតិយើងអាចក្រោកឈរឡើងកាន់តែខ្ពស់។ ខ្ញុំព្រះករុណា ខ្ញុំ សូមអំពាវនាវដល់ខ្មែរគ្រប់រូប បន្តរួមគ្នាជាស្មារតីជាតិតែមួយ, រួបរួមសាមគ្គីគ្នា ជម្នះរាល់បញ្ហា និង ស្នើគ្រប់ក្រសួង់ស្ថាប័ន និងគ្រប់វិស័យទាំងអស់ បន្តខិតខំដើរទៅមុខ, ពោលគឺ កាន់តែលំបាក កាន់តែខិតខំ, ដើម្បីធ្វើឱ្យនាវាកម្ពុជាបន្តដំណើរឆ្ពោះទៅមុខជានិច្ច។ »។
បន្ថែមពីនេះ សម្ដេចធិបតី ស្នើឱ្យពលរដ្ឋខ្មែរទាំងអស់ទាំងក្នុងនិងក្រៅប្រទេស កម្លាំងគ្រប់ប្រភេទ មានសមានចិត្តជាកុសល យោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរតែមួយនៅលើទឹកដីមាតុភូមិ អង្គរជាទីស្នេហា ដោយសេចក្តីសុខក្សេមក្សាន្ត និងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ក្នុងឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម តរៀងទៅ៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


