ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីស្លូវ៉ាគី ងាកមកគាំទ្រអ៊ុយក្រែនចូលសហភាពអឺរ៉ុប ក្រោយដៃគូ Victor Orban ចាញ់ឆ្នោតនៅហុងគ្រី
ដោយធ្លាប់សិ្នទ្ធស្នាល និងល្អូកល្អិនជាមួយនាយករដ្ឋមន្ត្រីហុងគ្រីដែលទើបចាញ់ឆ្នោត នាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico ហាក់ប្តូរគោលជំហរក្នុងសំណុំរឿងអ៊ុយក្រែន ដោយងាកមកគាំទ្រផែនការរបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប (EU) ប៉ុន្តែ លោក បានដាក់បន្ទុកថា ទីក្រុងកៀវមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីក្លាយជាសមាជិកនៃប្លុកនេះនៅឡើយទេ។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី tass ចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ឲ្យដឹងថា នៅក្នុងការថ្លែងក្នុងវីដេអូដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក Fico បាននិយាយថា «អ៊ុយក្រែនពិតជាមិនទាន់ត្រៀមខ្លួនរួចរាល់ទាំងស្រុង ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុបនៅពេលនេះទេ។ ហេតុដូច្នេះហើយ ទីក្រុងកៀវត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ប្រទេសបេក្ខជនឲ្យបានពេញលេញ មុនពេលអាចបន្តដំណើរការចរចាបន្ថែមទៀត»។
លោក Fico មិនបានបញ្ជាក់លក្ខខណ្ឌដែលអ៊ុយក្រែននៅតែខ្វះខាតនោះទេ។ ទោះជាយ៉ាងណា យោងតាមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ប្រទេសបេក្ខជនត្រូវតែបំពេញតាមស្តង់ដារមួយចំនួនទាក់ទងនឹងនីតិរដ្ឋ កំណែទម្រង់តុលាការ ការប្រឆាំងអំពើពុករលួយ ស្ថិរភាពនយោបាយ សមត្ថភាពសេដ្ឋកិច្ច និងសមត្ថភាពអនុវត្តច្បាប់រួមរបស់ប្លុក។
អ៊ុយក្រែនត្រូវបានសហភាពអឺរ៉ុបផ្តល់ឋានៈជាបេក្ខជនជាផ្លូវការនៅឆ្នាំ ២០២២ ត្រឹមតែប៉ុន្មានខែបន្ទាប់ពីជម្លោះជាមួយរុស្ស៊ីបានផ្ទុះឡើង។ នៅចុងឆ្នាំ ២០២៣ រដ្ឋជាសមាជិកសហភាពអឺរ៉ុប បានយល់ព្រមបើកការចរចាចូលជាសមាជិកជាមួយទីក្រុងកៀវ។
ទោះជាយ៉ាងណាក៏ដោយ ដំណើរការនេះត្រូវបានវាយតម្លៃថា មានរយៈពេលជាច្រើនឆ្នាំទៅមុខទៀត ពីព្រោះអ៊ុយក្រែននៅតែប្រឈមមុខនឹងការលំបាកជាបន្តបន្ទាប់នៅក្នុងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងរដ្ឋ និងជាពិសេសស្ថានភាពសង្គ្រាមដែលមិនទាន់បានបញ្ចប់។
រដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួនក៏មានការព្រួយបារម្ភដែរថា ការទទួលយកអ៊ុយក្រែនលឿនពេក ក៏អាចបង្កើតសម្ពាធយ៉ាងខ្លាំងទៅលើថវិការួមរបស់ប្លុក ជាពិសេសនៅក្នុងវិស័យកសិកម្ម និងជំនួយអភិវឌ្ឍន៍។ បន្ថែមពីលើបញ្ហានៃការចូលរួមជាមួយសហភាពអឺរ៉ុប លោក Fico បានបន្តអំពាវនាវឲ្យមានបទឈប់បាញ់មុនកាលកំណត់នៅអ៊ុយក្រែន។
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ចុងក្រោយរបស់លោក Fico បង្ហាញថា ស្លូវ៉ាគីនៅតែគាំទ្រគោលដៅរយៈពេលវែងរបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប ប៉ុន្តែចង់ឲ្យដំណើរការនេះកើតឡើងដោយប្រុងប្រយ័ត្ន និងផ្អែកលើការបំពេញតាមស្តង់ដាររបស់ប្លុកយ៉ាងពេញលេញ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


