Connect with us

ចរាចរណ៍

ងងុយដេក ងោកមួយភាំង បើករថយន្តបុករះផ្ទះប្រជាពលរដ្ឋ ៣ ល្វែង រងការខូចខាត

បានផុស

នៅ

បុរសម្នាក់ ​បើក​រថយន្ដ​ សាំយ៉ុង​ ងងុយដេកពេកងោកមួយភាំង ក៏រេចង្កូតទៅបុករះផ្ទះប្រជាពលរដ្ឋចំនួន ៣ ល្វែងជាប់គ្នា បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​ ៤ និង ៥០ នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី ​២៧​ ខែ​មេសា​ ឆ្នាំ ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ ​២១៧​ សង្កាត់​ស្ទឹងមានជ័យ​ទី ១​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្ត បានឱ្យដឹងថា​ ​ មុនពេលកើតហេតុគាត់បានបើករថយន្តសាំយ៉ុង​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2AI-8610 ធ្វើដំណើរចេញពីដាក់បន្លែផ្សារដើមគ បំណងទៅផ្ទះវិញនៅម្តុំព្រែកជ្រៃ​ តាមបណ្តោយផ្លូវ ២១៧ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ដោយងងុយដេកពេក ងោកមួយភាំង ក៏រេចង្កូតទៅបុករះផ្ទះប្រជាពលរដ្ឋអស់ ៣ ល្វែងជាប់ៗ គ្នា តែមិនមានមនុស្សរងរបួសនោះទេ។

ក្រោយ​ពេល​កើត​ហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​ នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ ​ចុះ​មក​ធ្វើការ​វាស់​វែង​យក​រថយន្ដ​ទៅ​រក្សា​ទុក ​រង់​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕
អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម