ព័ត៌មានអន្ដរជាតិ
NATO ទំនងប្ដូរកិច្ចប្រជុំកំពូលរបស់ខ្លួន ដើម្បីបញ្ចៀសសម្ពាធខ្លាំងពី លោក ត្រាំ
កាលពីថ្ងៃទី២៧ ខែមេសា ប្រភពចំនួន ៦ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អង្គការណាតូ កំពុងពិចារណាលើការសម្រេចចុងក្រោយក្នុងការរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលចំណាត់ការនេះអាចជួយចៀសវាងការប្រឈមមុខដាក់គ្នាដ៏តានតឹង ដែលអាចកើតមានជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក។

ជាក់ស្ដែង រដ្ឋបាលរបស់លោកត្រាំ បានធ្វើការរិះគន់យ៉ាងចាស់ដៃជាដដែលៗ ទៅលើសមាជិកដទៃទៀតចំនួន ៣១ ប្រទេស នៃសម្ព័ន្ធភាពការពារជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយថ្មីៗបំផុតនេះ លោកបានស្ដីបន្ទោសសមាជិកមួយចំនួន ចំពោះការមិនបានផ្ដល់ជំនួយបន្ថែមដល់ប្រតិបត្តិការយោធារបស់អាមេរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
ភាពញឹកញាប់នៃកិច្ចប្រជុំកំពូលរបស់ណាតូ មានការប្រែប្រួលជាប្រវត្តិសាស្ត្រ ក្នុងពេល៧៧ ឆ្នាំរបស់សម្ព័ន្ធភាពនេះ ប៉ុន្តែមេដឹកនាំនៃអង្គការនេះ បានជួបប្រជុំគ្នារៀងរាល់រដូវក្ដៅចាប់តាំងពីឆ្នាំ ២០២១ មក ហើយពួកគេនឹងជួបជុំគ្នាម្ដងទៀតនៅឆ្នាំនេះ ក្នុងរដ្ឋធានី អង់ការ៉ា (Ankara) ប្រទេសតួកគី នៅថ្ងៃទី ៧ និងទី ៨ ខែកក្កដា។
ប៉ុន្តែ សមាជិកមួយចំនួនកំពុងជំរុញឲ្យកាត់បន្ថយភាពញឹកញាប់នៃកិច្ចប្រជុំនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អឺរ៉ុបម្នាក់ និងមន្ត្រីការទូតប្រាំរូបទៀត ដែលពួកគេទាំងអស់មកពីបណ្តាប្រទេសជាសមាជិកអង្គការណាតូ បានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters។ សមាជិកណាតូទាំំងនោះ កំពុងស្វែងរកការកាត់បន្ថយរឿងរកាំរកូស និងការសម្រេចចិត្តឲ្យបានកាន់តែប្រសើរជាងមុន។
មន្ត្រីការទូតម្នាក់បានលើកឡើងថា កិច្ចប្រជុំកំពូលឆ្នាំ ២០២៧ ដែលនឹងត្រូវរៀបចំឡើងនៅក្នុងប្រទេស អាល់បានី (Albania) ទំនងជានឹងប្រព្រឹត្តទៅនៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំនោះ ហើយណាតូ ក៏កំពុងពិចារណាមិនរៀបចំកិច្ចប្រជុំទាល់តែសោះនៅឆ្នាំ ២០២៨ ដែលជាឆ្នាំបោះឆ្នោតប្រធានាធិបតីអាមេរិក និងជាឆ្នាំពេញចុងក្រោយនៃអាណត្តិរបស់លោកត្រាំនៅក្នុងតំណែង។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីការទូតម្នាក់ទៀតបានលើកឡើងដែរថា ប្រទេសមួយចំនួនកំពុងជំរុញឲ្យមានការរៀបចំកិច្ចប្រជុំកំពូលរៀងរាល់ពីរឆ្នាំម្ដង ដោយបានបន្ថែមថា មិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ហើយអគ្គលេខាធិការ លោក Mark Rutte នឹងក្លាយជាអ្នកមានសិទ្ធិសម្រេចចុងក្រោយ។
ដោយឡែក អ្នកសង្កេតការណ៍មួយចំនួនជឿជាក់ថា ចំណាត់ការនេះក៏បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការណាតូ ក្នុងការរក្សានូវ កិច្ចព្រមព្រៀងជាឯកច្ឆន្ទផ្ទៃក្នុង នៅក្នុងអំឡុងពេលដ៏រសើបមួយនេះផងដែរ។ ចំណែកឯ មន្ត្រីការទូតម្នាក់បានលើកឡើងថា វាប្រសើរជាងក្នុងការមានកិច្ចប្រជុំកំពូលតិចតួច ជាជាងមានកិច្ចប្រជុំកំពូលដែលមិនល្អ (ឬពោរពេញដោយជម្លោះ)។ ទោះជាយ៉ាងណា យើងមានការងារជាច្រើនដែលត្រូវធ្វើនៅចំពោះមុខ ហើយយើងដឹងច្បាស់ថាអ្វីដែលយើងត្រូវធ្វើ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
នាយករដ្ឋមន្ត្រី អង់គ្លេស ច្រានចោលលទ្ធភាពបង្ខំលោកឲ្យចុះចេញពីអំណាច
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


