ព័ត៌មានជាតិ
កម្ពុជាគ្មានច្បាប់ហាមពលរដ្ឋខ្លួនឯងមិនឲ្យចូលស្រុកវិញ នៅពេលលិខិតឆ្លងដែនអស់សុពលភាពនោះទេ
លោក សួន សេរីរដ្ឋា បានអះអាងថា សហរដ្ឋអាមេរិក មិនមានច្បាប់ហាមឃាត់ជនបរទេសមិនឲ្យចេញពីប្រទេស នៅលិខិតឆ្លងដែនអស់សុពលភាព ឬផុតកំណត់នោះទេ ចំណែកកម្ពុជាក៏គ្មានច្បាប់ហាមពលរដ្ឋខ្លួនឯងមិនឲ្យចូលស្រុកវិញ នៅពេលលិខិតឆ្លងដែនអស់សុពលភាពនោះដែរ ដូច្នេះករណីដែលអតីតមេដឹកនាំ អតីតគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពនៅមុខស្ថានទូតខ្មែរ នៅ Washington DC សុំពន្យាលិខិតឆ្លងដែននោះ វាគ្រាន់តែជាល្ខោននយោបាយប៉ុណ្ណោះ។
ការលើកឡើងរបស់លោក សួន សេរីរដ្ឋា បានធ្វើឡើងបន្ទាប់ពីអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកស្រី មូរ សុខហួរ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បាននាំគ្នាយកលិខិតទីដាក់នៅស្ថានទូតកម្ពុជាប្រចាំនៅនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីស្នើសុំឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្តល់សុពលភាពលិខិតឆ្លងដែនឡើងវិញ ដល់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិចំនួន១១រូប (១. អ្នកស្រី មូរ សុខ ហួរ , ២. លោក អេង ឆៃអ៊ាង , ៣. លោក ហូរ វ៉ាន់ , ៤. លោក ឡុង រី , ៥. លោក សោ ចាន់ដេត , ៦. លោក គង់ សភា ,៧. លោក វ៉ាន់ ណារិទ្ធ , ៨. លោក ដាង ចំរើន , ៩. លោក ញឹម គិមញុល , ១០. លោក ហេង ដាណារ៉ូ និង១១. លោក ម៉ន ផល្លា)។
លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ហើយបច្ចុប្បន្នជារដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា ខ្ញុំចង់ប្រាប់ឲ្យបងប្អូនជនរួមជាតិឲ្យបានដឹងថា ១, សហរដ្ឋអាមេរិក មិនមានច្បាប់ហាមឃាត់ជនបរទេសណា មិនឲ្យចេញពីប្រទេសគេទេ បើលិខិតឆ្លង ដែនដែលសាមីប្រទេសចេញឲ្យប្រើនោះ អស់សុពលភាព ឬផុតកំណត់នោះ ២, ប្រទេសកម្ពុជា ក៏មិនមានច្បាប់ហាមពលរដ្ឋខ្លួនឯងចូលស្រុកវិញដែរ បើលិខិតឆ្លងដែនរបស់ពួកគេអស់សុពលភាព ឬផុតកំណត់នោះ ៣, ករណី មួ សុខហួ និងបក្ខពួក បើសិនជាលិខិតឆ្លងដែនខ្មែររបស់ពួកគេអស់សុពលភាព ឬផុតកំណត់ ហើយពួកគេចង់វិលមកប្រទេសខ្មែរវិញមែននោះ គឺអាចទាក់ទងទៅក្រសួង Homeland Security of US គេនឹងចេញលុយទិញសំបុត្រយន្តហោះឲ្យថែមទៀត ពីព្រោះគេ (អាមេរិក) មិនចង់ឲ្យពួកអ្នករស់នៅខុសច្បាប់ បន្តរស់នៅរត់គេចចុះឡើងក្នុងប្រទេសគេទេ។ តែករណី មួ សុខហួ និងពួកអ្នកមានសញ្ជាតិអាមេរិក ក៏អាចប្រើលិខិតឆ្លងដែនអាមេរិកធ្វើដំណើរបានដែរ”។
លោក សួន សេរីរដ្ឋា អះអាងថា ករណី មួ សុខហួ និងបក្ខពួកធ្វើសកម្មភាព ទៅមុខស្ថានទូតខ្មែរ នៅ Washington DC សុំពន្យារលិខិតឆ្លងដែន រួចថតរូបបង្ហោះនោះ វាគ្រាន់តែជាល្ខោននយោបាយបោកប្រាស់ ទាល់ច្រកអស់ល្បិច ចេញមកសំដែងបោកប្រាស់អ្នកមិនដឹងខ្យល់ ដើម្បីរកលេសរៃអង្គាសយកលុយចាយ ធ្វើទេសចរណ៍នយោបាយ និងលេងល្បែងកាស៊ីណូនៅក្រៅប្រទេសប៉ុណ្ណោះ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី