Connect with us

ជីវិតកម្សាន្ដ

រាត្រីមិនអាចភ្លេច! ឈុតតំណាងជាតិ Supranational Cambodia បង្កើតមោទនភាពខ្មែរលើឆាកអន្តរជាតិ

បានផុស

នៅ

មួយរាត្រីនៃការប្រកួតឈុតតំណាងជាតិ Supranational Cambodia បានក្លាយជាវេទិកាដ៏អស្ចារ្យមួយសម្រាប់បង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរ ឱ្យពិភពលោកបានស្គាល់យ៉ាងច្បាស់។ ការរៀបចំកម្មវិធីត្រូវបានសាធារណជនសរសើរទាំងស្តង់ដារនៃការរៀបចំ និងការបង្ហាញវត្តមានរបស់បេក្ខជនបេក្ខនារី ដែលពោរពេញដោយភាពច្នៃប្រឌិត និងអត្ថន័យជ្រាលជ្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះផ្នែកបុរស បានធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការរចនាឈុតដែលបញ្ចូលគ្នារវាងសិល្បៈបុរាណ និងការច្នៃប្រឌិតសម័យថ្មី។ រាល់ឈុតតំណាងមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពោរពេញដោយនិមិត្តសញ្ញាប្រវត្តិសាស្ត្រ បង្ហាញពីអរិយធម៌ខ្មែរដ៏រុងរឿង និងចំណេះដឹងជំនាន់បុរាណដែលត្រូវបានបន្តមកដល់បច្ចុប្បន្ន។

ខណៈផ្នែកនារីវិញ បានបង្កើតភាពភ្ញាក់ផ្អើលមិនធម្មតា ដោយការបង្ហាញស្បៃបុរាណខ្មែរ ដ៏ស្រស់ស្អាត និងប្រណិតភាព។ សម្លៀកបំពាក់នីមួយៗបង្ហាញពីភាពសោភ័ណភាព និងអត្តសញ្ញាណជាតិដ៏ខ្ពង់ខ្ពស់ ដែលធ្វើឱ្យអ្នកទស្សនា មិនអាចដកក្រសែភ្នែកបាន។

មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវបរទេសជាច្រើនបានបង្ហាញការភ្ញាក់ផ្អើល និងសរសើរខ្លាំងចំពោះការបង្ហាញនេះ ដោយពួកគេបានផុសផុលផ្តិតយកទិដ្ឋភាពដ៏អស្ចារ្យនេះ ដើម្បីរក្សាទុកជាអនុស្សាវរីយ៍។

អ្នកគាំទ្រវិស័យបុរសឯក និងបវរកញ្ញាមើលឃើញថា រាត្រីប្រកួត Miss/Mr Supranational Cambodia មិនត្រឹមតែជាការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញឱ្យពិភពលោកបានដឹងយ៉ាងច្បាស់ថា “ខ្មែរ គឺជាម្ចាស់ពិតនៃវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចវាស់បាន”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម