Connect with us

ព័ត៌មានអន្ដរជាតិ

ការ​ស្ទង់​មតិ​ថ្មី​៖ ​​ពល​រដ្ឋ​អាមេរិក​​កាន់​តែ​ច្រើន​មិន​យល់​ស្រប​​​ដំណោះស្រាយ​របស់​ លោក ត្រាំ​

បានផុស

នៅ

​ការ​ស្ទង់​មតិ​​ថ្មី​​មួយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាជន​អាមេរិក​​​កាន់តែច្រើន​ឡើង​ បាន​សម្តែង​ការ​​​មិនពេញចិត្ត​​​​ចំពោះ​​​​ដំណោះស្រាយ​បញ្ហា​សង្គម​ ដែល​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់​ ត្រាំ កំពុង​ដោះ​​​ស្រាយ​ ដែល​ស្តែង​ឲ្យឃើញ​តាមរយៈ​ការ​​ធ្វើ​សង្គ្រាម​ជាមួយអ៊ីរ៉ង់​​​​នៅមជ្ឈិមបូព៌ា​​​​។

ការស្ទង់មតិរបស់​សារព័ត៌មាន​ ABC News/Washington Post/Ipsos ចេញ​ផ្សាយ​កាលពីថ្ងៃសុក្រ បាន​រកឃើញថា ៦២ភាគរយ​នៃជនជាតិអាមេរិក​មិន​ពេញ​ចិត្ត​នឹង​ប្រធានាធិបតី លោក ត្រាំ​ ទេ​។ លទ្ធផលស្ទង់​មតិឆ្លុះ​បញ្ចាំង​ពី​ការ​កើនឡើង ២ភាគរយ​ពីខែកុម្ភៈ ហើយក្តីបារម្ភរបស់អ្នកឆ្លើយ​តប ​រួម​មាន ថ្លៃដើម​នៃការរស់នៅ លទ្ធភាពទិញ និង​អតិផរណា។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ​ ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ឆ្លើយ​ ៧២ ភាគរយនៃអ្នកចូលរួមក្នុងការស្ទង់មតិមិន​យល់ស្រប​នឹង​របៀប​ដែល​ លោក ត្រាំ កំពុងដោះស្រាយ​អតិផរណា មាន​​ការ​កើនឡើង ៧ពិន្ទុ​​ធៀប​កាល​​ពីរ​ខែមុន។ ទន្ទឹមនឹងនេះ អ្នកឆ្លើយតបការស្ទង់មតិចំនួន ២៧ភាគរយ​បានយល់ព្រមលើការដោះស្រាយអតិផរណា​របស់​ លោក ត្រាំ​ ។

ស្រដៀងគ្នានេះ​ដែរ ៧៦ភាគរយ​មិនយល់ស្រប​នឹងរបៀប​ដែល​ លោក ត្រាំ​ កំពុងដោះស្រាយការ​ចំណាយ​​ថ្លៃដើមនៃការរស់​នៅក្នុងសហរដ្ឋអាមេរិក ខណៈពេល ២៣ភាគរយយល់​ព្រម។

លោក ត្រាំ​ ធ្លាប់​បាន​លើក​ឡើង​ពីមុនថា លោក ឈ្នះ លើ​បញ្ហា​នៃ​លទ្ធភាព​ទិញ ខណៈអះអាងថា អតិផរណា​ អំឡុង​ពេលសង្គ្រាម​នឹង​មិន​មាន​រយៈ​ពេលយូរ​ទេ​។

យ៉ាងណា ការឆ្លើយតបនៃ​ការស្ទង់មតិបង្ហាញថា អ្នកចូលរួមបាន​រង​ផលប៉ះពាល់​ដោយតម្លៃប្រេងឥន្ធនៈខ្ពស់ និងការកើនឡើង​នៃ​ថ្លៃ​ថាមពល ​អំឡុង​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់។

អតិផរណាស្នូល​ក៏បានឡើងដល់កម្រិតខ្ពស់​បំផុតក្នុងរយៈពេលពីរ​ឆ្នាំ​នៅ​ក្នុងខែមីនាផងដែរ។

អ្នកឆ្លើយតបជាងពាក់កណ្តាល ៦៦ភាគរយ និយាយថា ពួកគេ​មិន​យល់ស្របនឹងរបៀបដែល​លោក ត្រាំ​ កំពុងដោះស្រាយសង្គ្រាមអ៊ីរ៉ង់ ខណៈ ៣៣ភាគរយយល់ព្រម។

ការចរចារវាង​ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់នៅតែស្ថិត​ក្នុង​ភាពមិនច្បាស់លាស់​។

ចំណែក អ្នក​ឆ្លើយ​ ៦៥ភាគរយលើ​ការស្ទង់មតិនិយាយថា លោក ត្រាំ​កំពុងដោះស្រាយទំនាក់​ទំនងរបស់សហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្ត​មិនបានល្អ ចំពេលមានជម្លោះ​​ជាមួយ​អ៊ីរ៉ង់​។

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម