ព័ត៌មានអន្ដរជាតិ
ហេតុអ្វី ទុរេន ចាល់ទីផ្សារ តែថៃ និងវៀតណាម នៅតែសម្រុកដាំ និងមានទិន្នផលកើនឡើងខ្លាំង?
ទុរេនគឺជាដំណាំរយៈពេលវែង ដែលអាចប្រើពេលយូរមុនទទួលបានផល ដោយចំណាយលើការថែទាំច្រើន ជាងដំណាំផ្សេងៗជាច្រើនទៀត។ ទិន្នផលទុរេននៃប្រទេសជិតខាងកម្ពុជាទាំងពីរ ដែលហក់ឡើងខ្លាំងនៅឆ្នាំ ២០២៥-២០២៦ នេះ គឺជាលទ្ធផលនៃការសម្រុកដាំយ៉ាងគំហុករបស់កសិករថៃ និងវៀតណាម កាលពីចន្លោះឆ្នាំ ២០១៨ ដល់ ២០២០ (កាលនោះទុរេនឡើងថ្លៃខ្លាំង)។ ទោះបីបច្ចុប្បន្នទីផ្សារមានបញ្ហាប្រឈមក៏ដោយ ដើមទុរេនទាំងនោះធំពេញវ័យ និងដល់ពេលត្រូវផ្តល់ផល ដែលមិនអាចបញ្ឈប់បានឡើយ។

ផ្អែកតាមរបាយការណ៍ចុងក្រោយពី Reuters, និង Nation Thailand ទោះបីជាមានការចុះផ្សាយថា ទុរេនចាល់ទីផ្សារ ឬ តម្លៃធ្លាក់ចុះ បើធៀបនឹងដំណាំកសិកម្មដទៃដូចជា កៅស៊ូ ដំឡូងមី ឬកាហ្វេ ក៏ទុរេននៅតែផ្តល់ចំណូលខ្ពស់ជាងឆ្ងាយ។ កសិករសុខចិត្តប្រថុយនឹងទីផ្សារទុរេន ប្រសើរជាងដាំដំណាំផ្សេងដែលដឹងច្បាស់ថាបានចំណូលតិច។
ដោយឡែក ចំពោះបញ្ហាចាល់ទីផ្សារច្រើនតែកើតឡើងតែក្នុង រដូវប្រមូលផលរួមគ្នាតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ទុរេនក្រៅរដូវលក់បានតម្លៃខ្ពស់បំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ ដែលជាអ្នករុញឲ្យទិន្នផលសរុបប្រចាំឆ្នាំកើនឡើង ហើយវាក៏លក់បានតម្លៃខ្ពស់ និងមិនសូវប្រឈមនឹងការកកស្ទះទីផ្សារឡើយ។ នេះក៏ជំរុញឲ្យកសិករនៅតែបន្តពង្រីកការដាំដុះដើម្បីផ្គត់ផ្គង់ទីផ្សារចិន ដែលមានតម្រូវការមិនចេះរីងស្ងួត ជាពិសេសបន្ទាប់ពីចិនអនុញ្ញាតឲ្យនាំចូល ទុរេនក្លាសេ ពីវៀតណាម និងម៉ាឡេស៊ី។
យោងតាម ប្រភពពី HSBC Global Research បង្ហាញថា វៀតណាមបានដណ្ដើមចំណែកទីផ្សារពីថៃបានរហូតដល់ ៤០% ក្នុងរយៈពេលត្រឹម ៣ ឆ្នាំ។ ការប្រកួតប្រជែងរវាងប្រទេសទាំងពីរនេះ បានជំរុញឲ្យផ្ទៃដីដាំដុះចេះតែរីកធំទៅៗ ដើម្បីធានាថា ខ្លួនមានទំនិញគ្រប់គ្រាន់ផ្គត់ផ្គង់ទៅឲ្យទីផ្សារចិន ដែលជាទីផ្សារធំតែមួយគត់ និងមានតម្រូវការមិនចេះរីងស្ងួត (បើទោះជាមានការរឹតបន្តឹងផ្នែករដ្ឋបាលខ្លះក៏ដោយ)៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


