Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ​​​បាញ់​​​សាកល្បង​មីស៊ីល​​ ក្នុងសមយុទ្ធ​នៅហ្វីលីពីន​ ទាញ​ការ​ថ្កោលទោស​ពី​ចិន​​

បានផុស

នៅ

ប្រទេសចិន បាន​ថ្កោល​ទោសចំពោះ​ការសាក​ល្បង​ «មីស៊ីលវាយប្រហារ» លើក​ដំបូងរបស់ប្រទេសជប៉ុន​ នៅ​ក្រៅប្រទេស​ក្នុងរយៈពេល​៨ទសវត្សរ៍ បន្ទាប់​ពី​សង្រ្គាម​លោក​លើក​ទី​២ ដោយ​លើក​ឡើង​ថា យោធាស្តាំ​និយម​ថ្មីរបស់​ទីក្រុង​តូក្យូ បាន​កំពុង​​រត់​ប្រណាំង​​សព្វាវុធកាន់តែខ្លាំង​ មាន​​សន្ទុះ និងគំរាមកំហែងដល់​ស្ថិរភាព​​តំបន់។

យោង​តាម​សារព័ត៌មាន South China Morning Post ផ្សាយ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៦ អំឡុងពេល​សមយុទ្ធរួមគ្នា​​ «Balikatan ២០២៦» ដឹកនាំ​ដោយ​សហ​រដ្ឋអាមេរិកនិងហ្វីលីពីនកាលពី​ថ្ងៃ​ពុធ កង​កម្លាំងជប៉ុនបាន​បាញ់​មីស៊ីល​​ប្រភេទ Type-៨៨ ពី​ដីទៅ​លើនាវា​​​នៅ​ហ្វីលីពីន។

អ្នក​នាំពាក្យក្រសួង​ការបរទេសចិន លោក Lin Jian ។ រូបភាព៖ ក្រសួង​ការបរទេសចិន​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាមប្រទេសចិន ​ការ​បាញ់​មីស៊ីលនេះ វា​​​​​ជាលើកដំបូង​របស់​ប្រទេសជប៉ុន​​លើ «ការវាយប្រហារ» នៅ​ក្រៅ​ប្រទេស​ចាប់តាំងពីសង្គ្រាមលោកលើកទី២។

អ្នក​នាំពាក្យក្រសួង​ការបរទេសចិន លោក Lin Jian លើកឡើង​ពី​បញ្ហានេះ​ថា៖ « វាបាន​សម្គាល់ការចាកចេញ​ដ៏សំខាន់មួយ​ពីជំហរសន្តិភាព​និយម​ក្រោយ​សង្គ្រាម​របស់ជប៉ុន។ កងកម្លាំងស្តាំនិយមរបស់ជប៉ុន​កំពុង​ជំរុញ​ឱ្យមានដំណើរការយោធាភាវូប​នីយកម្មដ៏​លឿនមួយ។ ទីក្រុងតូក្យូ​តែង​តែបំពានគោលនយោបាយផ្តោត​លើការការពារជាតិទាំងស្រុងរបស់​ខ្លួន ​រំលោភលើការរឹតបន្តឹង​ផ្នែកច្បាប់អន្តរជាតិ និងក្នុងស្រុក​»។

​អ្នក​នាំពាក្យ​ក្រសួង​កា​របរទេសចិន​ បាន​ចង្អុលបង្ហាញពីប្រវត្តិសាស្ត្រឈ្លានពានសម័យសង្គ្រាមរបស់​ជប៉ុនប្រឆាំងនឹងប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសហ្វីលីពីន​ផងដែរ​។

លោកបន្ត​ថា៖ « អតីតអ្នកឈ្លានពាន​មិនត្រឹម​តែមិនបានឆ្លុះបញ្ចាំង​យ៉ាងស៊ីជម្រៅអំពីឧក្រិដ្ឋកម្មប្រវត្តិសាស្ត្ររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែ​ផ្ទុយទៅវិញបានបញ្ជូន​កងកម្លាំងយោធា​ទៅក្រៅប្រទេស និងបាញ់មី​ស៊ីលវាយប្រហារក្រោមរូបភាព​នៃកិច្ចសហប្រតិបត្តិការ​សន្តិសុខ​ទៀត​ផង​»​។

លោក Lin បន្ថែម​ថា​៖ « ឱនភាពធ្ងន់ធ្ងរក្នុងការអប់រំប្រវត្តិសាស្ត្រ និងកំហុសជាមូលដ្ឋាននៅក្នុងទស្សនៈប្រវត្តិសាស្ត្រជាមួយនឹងគ្រោងការណ៍យុទ្ធសាស្ត្រសម្រាប់ការកសាងយោធានិងការរៀបចំពី​សង្គ្រាម អនុញ្ញាតឱ្យយោធានិយម​ថ្មីរបស់ជប៉ុន​មាន​សន្ទុះ ហើយ​ក្លាយជាបញ្ហា​ដ៏​ធ្ងន់ធ្ងរ គំរាមកំហែងដល់​សន្តិភាព និងស្ថិរភាពក្នុងតំបន់​ទៀត​ផង​»​៕

ប្រែ ៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម