ជីវិតកម្សាន្ដ
កំពូលតារាភាពយន្តខ្មែរ ឌី សាវ៉េត ទទួលបានការជូនពរយ៉ាងកក់ក្ដៅ ក្នុងថ្ងៃរំលឹកកំណើតគម្រប់វ័យ ៨២ឆ្នាំ
កំពូលតារាភាពយន្តខ្មែរជើងចាស់ ឌី សាវ៉េត ដែលតែងត្រូវបានគេចាត់ទុកថាជា “ផ្ការីកគ្រប់រដូវ” ទោះបីមានវ័យជាង ៨០ឆ្នាំហើយក្តី ក៏នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស។ ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់លោកស្រី នៅតែបន្តរឹងមាំ និងដក់ជាប់ក្នុងបេះដូងមហាជនជានិច្ច។

ក្នុងឱកាសថ្ងៃរំលឹកកំណើតគម្រប់វ័យ ៨២ឆ្នាំ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នេះ អ្នកស្រី ឌី សាវ៉េត បានទទួលសារជូនពរយ៉ាងច្រើនពីអ្នកគាំទ្រ សិល្បករ និងសាធារណជនទូទៅ។ សារជូនពរជាច្រើនត្រូវបានចែករំលែកលើបណ្តាញសង្គម ដោយសរសើរចំពោះការរួមចំណែកដ៏ធំធេងរបស់អ្នកស្រី ក្នុងការលើកស្ទួយវិស័យភាពយន្តខ្មែរកន្លងមក។
ជាក់ស្តែង មួយក្នុងចំណោមសារជូនពរទាំងនោះ បានលើកឡើងថា អ្នកស្រីគឺជាតារាដែលមានតម្លៃសិល្បៈខ្ពស់ និងបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យភាពយន្តខ្មែរ ចាប់តាំងពីយុគមាសមុនឆ្នាំ១៩៧៥ រហូតដល់សម័យសន្តិភាពបច្ចុប្បន្ន។ ការខិតខំប្រឹងប្រែង និងទេពកោសល្យរបស់លោកស្រី បាននាំឱ្យវិស័យសិល្បៈជាតិទទួលបានការស្គាល់ និងកោតសរសើរយ៉ាងទូលំទូលាយ។

គួរបញ្ជាក់ថា អ្នកស្រី ឌី សាវ៉េត គឺជាតារាភាពយន្តដ៏ល្បីល្បាញក្នុងអំឡុងទសវត្សរ៍ទី៦០ និងដើមទសវត្សរ៍ទី៧០ ដែលបានសម្តែងក្នុងភាពយន្តជាច្រើន និងបន្សល់ទុកស្នាដៃអមតៈសម្រាប់ជំនាន់ក្រោយ។ ទោះបីពេលវេលាបានកន្លងផុតទៅយូរហើយក៏ដោយ កេរ្តិ៍ឈ្មោះ និងស្នាដៃរបស់លោកស្រី នៅតែមានឥទ្ធិពល និងតម្លៃខ្ពស់ក្នុងវិស័យសិល្បៈខ្មែរ។
ដោយសារតែការរួមចំណែកដ៏អស្ចារ្យនេះ ឌី សាវ៉េត ត្រូវបានគេចាត់ទុកថាជារូបតំណាងសំខាន់មួយនៃវិស័យភាពយន្តខ្មែរ ដែលមិនត្រឹមតែបង្កើតកេរ្តិ៍ឈ្មោះឲ្យខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវកិត្តិយសជូនជាតិផងដែរ៕ ដោយ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


