សេដ្ឋកិច្ច
ក្រុមហ៊ុនយក្សអូស្ត្រាលី Rio Tinto គ្រោងបោះទុនរុករករ៉ែទ្រង់ទ្រាយធំ នៅកម្ពុជា
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ទី ៧ ឧសភា ២០២៦ថា ក្រុមហ៊ុនរ៉ែខ្នាតយក្សប្រទេសអូស្ត្រាលី Rio Tinto គ្រោងបោះទុនសិក្សារុករករ៉ែនៅកម្ពុជា។

លោក កែវ រតនៈ បញ្ជាក់ថា៖ «ដោយសារការប្រឹងប្រែងជួយរបស់កម្ពុជា និងគោលនយោបាយសមស្របរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត Rio Tinto ដែលមិនដែលមានវត្តមាននៅកម្ពុជាទេ កំពុងឈានជើងចូលកម្ពុជា សង្ឃឹមថា ក្រុមហ៊ុនថ្មីនេះ នឹងសហការជាមួយក្រុមហ៊ុន Renaissance Minerals ដើម្បីបោះទុនសិក្សារ៉ែទ្រង់ទ្រាយធំនៅកម្ពុជា»។
លោកបានបញ្ជាក់ឱ្យដឹងថា វិស័យរ៉ែកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការរីកចម្រើនសេដ្ឋកិច្ចជាតិ។ វិស័យធនធានរ៉ែបានបង្កើតចំណូលប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក និងបង្កើតការងារដោយផ្ទាល់ប្រមាណ ១ ម៉ឺនកន្លែង ពោលគឺ ៩៥% ជាពលកម្មក្នុងស្រុក ខណៈអ្នកជំនាញបរទេសមានប្រមាណតែ ៥% ប៉ុណ្ណោះ។

នៅក្នុងឆ្នាំ ២០២៥ ចំណូលពីសួយសារ៉ែ (មិនទាន់រួមបញ្ចូលពន្ធដា ពន្ធគយ និងអាករផ្សេងៗ) កម្ពុជា ទទួលបានជាង ១៣៥ លានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


