ព័ត៌មានជាតិ
ទូតអូស្ត្រាលីជួបមន្រ្តីកម្ពុជា ពិភាក្សាអំពីលទ្ធភាពជំរុញ និងទាក់ទាញវិនិយោគិនអូស្ត្រាលីនៅកម្ពុជា
កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ លេខាទី១នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានចូលជួបមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការរៀបចំបេសកកម្មជំរុញ និងទាក់ទាញវិនិយោគអូស្ត្រាលីជូនថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, និងវិស័យឯកជន។

លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ដែលបានជួបពិភាក្សាការងារជាមួយលោកស្រី Carolyn Bagster លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានគូសបញ្ជាក់ថា អង្គប្រជុំបានបង្ហាញនូវសុទិដ្ឋិនិយមថា គម្រោងនៃការរៀបចំបេសកកម្មនេះ នឹងប្រែក្លាយទៅជាសមិទ្ធផលរូបី សម្រាប់ប្រទេសទាំងពីរនាឱកាសខួបគម្រប់ ៧៣ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា និងអូស្ត្រាលីជាក់ជាពុំខាន។
បើតាមលោក សួន សុផល បេសកកម្មជំរុញ និងទាក់ទាញវិនិយោគគឺជាផ្នែកមួយនៃយុទ្ធនាការទាក់ម៉ូយដែលបានដាក់ចេញឱ្យប្រតិបត្តិដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់កិត្យានុភាព និងបញ្ជ្រាបការឈ្វេងយល់អំពីសក្តានុពល និងបរិយាកាសវិនិយោគរបស់កម្ពុជាលើឆាកតំបន់ និងអន្តរជាតិ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


