Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ

បានផុស

នៅ

កាលពីព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦ នេះ ដោយអនុវត្តតាមផែនការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បានដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង សណ្ដាប់ធ្នាប់សាធារណៈ សហការជាមួយអាជ្ញាធរសង្កាត់ និង ភូមិ បន្តចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅតាមបណ្ដោយផ្លូវបេតុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចការនេះ ក្រុមការងារ បានធ្វើការសម្របសម្រួល និង ណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ឲ្យចូលរួមរក្សាសណ្ដាប់ធ្នាប់សាធារណៈ ដោយមិនតាំងលក់ទំនិញលើចិញ្ចើមផ្លូវ ឬ ទ្រូងផ្លូវ ដែលអាចបង្កការកកស្ទះចរាចរណ៍ និង ប៉ះពាល់ដល់សោភ័ណភាព។ ជាមួយគ្នានេះ អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន និង ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកកសាងសហគមន៍មានភាពស្អាត និង របៀបរៀបរយល្អ។

អភិបាលរងខណ្ឌកំបូល បញ្ជាក់ថា ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ គឺជាការអនុវត្តជាប្រចាំរបស់អាជ្ញាធរខណ្ឌកំបូល ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីក្រុង សុវត្ថិភាព និង ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកក៏បានស្នើឲ្យប្រជាពលរដ្ឋ និង អាជីវករ បន្តសហការជាមួយអាជ្ញាធរ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ល្អ និង បរិស្ថានរស់នៅប្រកបដោយភាពស្អាត និង អនាម័យ៕
អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម