Connect with us

សេដ្ឋកិច្ច

កម្ពុជា បញ្ឈប់ឱ្យអាជីវករ​នាំចូលស្ករស​ ម៉ាកសញ្ញាថៃ ​KBS ​REFINED SURGAR ​ក្រោយ​រក​ឃើញ​ផលិត​ផល​នេះ ​យក​មក​ខ្ចប់ឡើងវិញ​ ប្ដូរ​បាវ​ជាអក្សរ​វៀត​ណាម

បានផុស

នៅ

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១៥ ឧសភា ២០២៦ បានប្រកាសហាមអាជីវករឱ្យបញ្ឈប់ការនាំចូល និងចែកចាយនូវផលិតផលទំនិញស្ករស​បំពាក់​​ម៉ាកសញ្ញាថៃ ​KBS ​REFINED SURGAR ​និង TRR GROUP REFINED SUGAR បន្ទាប់ពី​រក​ឃើញ​ផលិតផល​នេះ ​យកមក​ខ្ចប់ឡើង​វិញ​ប្ដូរ​បាវ​មានស្លាកសញ្ញា​ជាអក្សរ​វៀតណាម ក្នុងចេតនានៃ​ការបន្លំ​ប្រភព​ ហើយសង្ស័យអាចមាន ការចែក​ចាយ​លក់នៅលើទីផ្សារកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចចម្រុះខេត្តកំពត ដឹកនាំដោយលោក ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់នៃក្រសួងពាណិជ្ជកម្ម ប្រកាសថា​ ​ចំពោះពាណិជ្ជករ អាជីវករជាអ្នកនាំចូល ​មិនត្រូវនាំចូល ​លក់ ចែកចាយ ឬវេចខ្ចប់ឡើងវិញនូវផលិតផលទំនិញ​ស្ករស​បំពាក់​ម៉ាកសញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ឬស្ករសច្រក​បាវមានភ្ជាប់ម៉ាកសញ្ញាអក្សរវៀតណាម (មានភ្ជាប់ក្នុង ឧបសម្ព័ន្ធ) ក្នុងចេតនាក្លែងបន្លំប្រភព​នៃទំនិញជាដាច់ខាត។

​ចំពោះពាណិជ្ជករ ​អាជីវករជាអ្នកលក់ ​មិនត្រូវលក់ ​ចែកចាយ ​ឬវេចខ្ចប់ឡើងវិញ ផលិតផលទំនិញ​ស្ករស​បំពាក់ម៉ាកសញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ឬស្ករ​សច្រក​បាវមានភ្ជាប់ម៉ាកសញ្ញាអក្សរវៀតណាម (មានភ្ជាប់ក្នុងឧបសម្ព័ន្ធ) និងត្រូវសហការជាមួយ​អគ្គនាយកដ្ឋាន​ ក.ប.ប. ​នៃក្រសួងពាណិជ្ជកម្ម ​ដើម្បីអនុវត្តនីតិវិធីអង្កេតដាន ស្វែងរកប្រភព​ផលិត​នាំចូល ចែកចាយផលិតផលទាំងនោះ និងការយកសំណាក​គំរូមកវិភាគនៅមន្ទីរ ពិសោធន៍​ដើម្បី​ស្វែង​រកមុខសញ្ញានៃគ្រោះថ្នាក់ជាយថាហេតុ​ ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោល​ការណ៍សុវត្ថិភាព​ផលិតផលសម្រាប់លក់ជូនអ្នកប្រើប្រាស់។​

​ចំពោះអ្នកប្រើប្រាស់ និងសាធារណជន​ សូមជៀសវាងការទិញនូវផលិតផលទំនិញស្ករស​បំពាក់​ម៉ាក សញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ឬស្ករសច្រកបាវមានភ្ជាប់ម៉ាកសញ្ញាអក្សរវៀត ណាម (មានភ្ជាប់ក្នុងឧបសម្ព័ន្ធ) ព្រមទាំងរាយការណ៍មកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក្នុងករណីសង្ស័យមានផលិតផលទំនិញមិនប្រក្រតីណាមួយលក់ ចែក​ចាយផ្គត់ផ្គង់ក្នុងទីផ្សារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម