Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដី ៥,៣រិចទ័រ នៅមីយ៉ាន់ម៉ា រង្គើដល់ថៃ ធ្វើឱ្យមនុស្សម្នា រត់ស្លន់ស្លោ ចុះពីលើអគារខ្ពស់ៗ

បានផុស

នៅ

ព្រឹត្តិការណ៍រញ្ជួយដីមួយ បានកើតឡើងនៅជិតឆ្នេរខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា នៅ​ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦ នេះ ដែល​បាន​រង្គើ​​ទៅ​ដល់​ប្រទេស​ថៃឯណោះ។

បើតាម Khaosod ការរញ្ជួយដីនេះ មានកម្រិត ៥,៣រិចទ័រ និងបានកើតឡើងក្នុងជម្រៅ ១០គីឡូម៉ែត្រនៅក្រោមដី ដោយមានចំណុចកណ្តាលស្ថិតនៅចម្ងាយប្រហែល ២៤៧គីឡូម៉ែត្រ ភាគនិរតីនៃស្រុក Mae Sot ក្នុងខេត្ត Tak នៃប្រទេសថៃ។

ខណៈពេលមានការរញ្ជួយកើតឡើង គេសង្កេតឃើញប្រជាជនដែលរស់នៅ និងធ្វើការនៅក្នុងអគារខ្ពស់ៗជាច្រើនកន្លែង បាននាំគ្នារត់ជម្លៀសខ្លួនចេញមកក្រៅអគារយ៉ាងប្រញាប់ប្រញាល់ ដើម្បីសុវត្ថិភាព និងការពារក្រែងមានគ្រោះថ្នាក់ជាយថាហេតុ។

ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយស្តីពីការខូចខាតទ្រព្យសម្បត្តិ រងរបួស ឬការកើតមានរលកញ័ររញ្ជួយបន្ទាប់បន្សំ (Aftershocks) នោះឡើយ ដោយសារតែការរញ្ជួយដីនេះ ស្ថិតក្នុងកម្រិតមធ្យមនៅឡើយ ហើយចំណុចកណ្តាលរបស់វាមានចម្ងាយឆ្ងាយបង្គួរពីទីប្រជុំជន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម