ព័ត៌មានអន្ដរជាតិ
មនុស្សម្នា រត់ប្រសាច ចេញពីអគារ ទាំងព្រលឹងចុងសក់ មកកកកុញតាមផ្លូវ នៅបាងកក ព្រោះរញ្ជួយដី
ស្លាកស្នាមនៃសោកនាដកម្មចាស់ មិនទាន់រលុបបាត់ពីខួរក្បាលផង ស្រាប់តែអ្នកក្រុងបាងកក ត្រូវជួបភាពភិតភ័យសាជាថ្មី ដោយមនុស្សម្នា នាំគ្នារត់ប្រសាចចេញពីអគារខ្ពស់ៗ ដែលញ័រដោយសារតែឥទ្វិពល នៃគ្រោះរញ្ជួយដី មានចំណុចកណ្តាលនៅប្រទេស មីយ៉ាន់ម៉ា។

គ្រោះរញ្ជួយដី កម្រិត ៥.៣ រ៉ិចទ័រ បានវាយប្រហារ នៅជិតឆ្នេរខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា នៅព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦ ខណៈឥទ្ធិពលរបស់វា ធ្វើឲ្យញ័រឆ្ងាយ រហូតដល់ទីក្រុងបាងកក ឯណោះ។
ដោយសារតែធ្លាប់មានបទពិសោធន៍រន្ធត់ កាលពីឆ្នាំ២០២៥ ម្តងហើយនោះ ពេលនេះ គ្រាន់តែអគារ ញ័រ, បុគ្គលិកក្រុមហ៊ុន ក៏ដូចជាអ្នកធ្វើការផ្សេងៗ នាំគ្នាសម្រុករត់ចេញពីអគារខ្ពស់ៗ។

តាមរយៈរូបភាពផ្សាយដោយទូរទស្សន៍ Amarin នៅថ្ងៃចន្ទ បានបង្ហាញឲ្យឃើញនូវមនុស្សម្នា នាំគ្នាចេញមកកកកុញតាមដងផ្លូវ ទាំងព្រលឹងចុងសក់ ដើម្បីរកកន្លែងសុវត្ថិភាព។
ទិដ្ឋភាពនេះ ធ្វើឲ្យគេនឹកឃើញដល់ គ្រោះរញ្ជួយដីកាលពីឆ្នាំមុន ដែលមានកម្រិត ៧.៧ រ៉ិចទ័រ វាយប្រហារនៅប្រទេសមីយ៉ាន់ម៉ា ដូចគ្នា តែឥទ្ធិពលរបស់វា បានបង្កជាសោកនាដកម្ម បាក់រលំអគារក្នុងរាជធានីនៃប្រទេសថៃ ផ្តាច់ជីវិតមនុស្ស ១០៣នាក់ និងរាប់សិននាក់ទៀត រងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


