KPT+
សញ្ញាបង្ហាញថាបុរសដែលមានប្រពន្ធហើយចាប់ចិត្តស្រលាញ់យើង
បុរសដែលនៅលីវហើយមកចែចង់យើង គឺជារឿងទូទៅ។ ចុះបើបុរសដែលមានប្រពន្ធរួចហើយ តែបែរជាមកប្រាប់ថាមិនទាន់មានអ្នកណា ឬរៀបរាប់លំអិតពីស្ថានភាពជីវិតថាគ្មានសុភមង្គល។
ចង់ដឹងកាន់តែច្បាស់ថាបុរសនោះមានប្រពន្ធរួចហើយ ហើយនៅតែមករកយើងទៀត នេះជាសញ្ញាមួយចំនួនដែលយើងគួរស្វែងយល់ ហើយជៀសឆ្ងាយពីបុរសប្រភេទនេះដាច់ខាត ៖
១. សរសើរអ្នកមិនដាច់ពីមាត់

នៅពេលបុរសដែលរៀបការរួច ហើយពោលពាក្យសរសើរនារីណាម្នាក់ដែលនៅលីវ ដូចជាគុណសម្បត្តិ រូបរាង ការស្លៀកពាក់ ជីវិត អាជីពការងារជាដើម នោះគាត់ប្រាកដជាចាប់អារម្មណ៍នឹងយើង ហើយចង់ឲ្យយើងដឹងពីបំណងមួយនោះ។ ការសរសើរអាចមើលទៅដូចជាគ្មានបង្កគ្រោះថ្នាក់ ប៉ុន្តែក្រោយមក បុរសនោះនឹងចាប់ផ្ដើមលេចនៅសញ្ញាមួយដែលគេចង់ទាក់ទងយើងមិនខាន។
ទាំងនេះគឺជាសញ្ញាលាក់បាំងដែលថាបុរសដែលរៀបការរួចហើយ កំពុងលង់ស្រឡាញ់យើង ហើយរូបភាពទាំងនោះកើតឡើងនៅក្រោមការក្លែងបន្លំពាក្យថា “ ស្អាត” ។
២. ចូលចិត្តនិយាយជាមួយអ្នកជាងគេ

ចាប់ផ្ដើមកត់សម្គាល់ថានៅពេលគាត់និយាយជាមួយយើង គាត់នឹងរីករាយសើចស្ញាញ ហើយសំឡេងនៃការនិយាយស្ដីគឺផ្អែមត្រជាក់រាយមន្តស្នេហ៍។ មនុស្សប្រុសប្រភេទនេះតែងតែព្យាយាមផ្ដួចផ្ដើមការសន្ទនាមុន ហើយយកចិត្តទុកដាក់នៅពេលយើងនៅក្បែរ។
៣. តែងផ្ដល់ដំបូន្មានមិនល្អបើមានអ្នកណាស្រលាញ់យើង

ប្រសិនបើយើងកំពុងតែមាននរណាចាប់ចិត្តស្រលាញ់ ហើយយើងយករឿងនោះទៅប្រាប់បុរសដែលលួចស្រលាញ់យើង នោះគាត់នឹងផ្ដល់យោបល់អវិជ្ជមានអំពីមនុស្សម្នាក់នោះ ព្រោះគាត់អាចច្រណែន ខឹង ដែលយើងមិនស្រលាញ់គាត់។
ស្ថានភាពទំនាក់ទំនងរបស់យើងនិងបុរសផ្សេង គឺជាការព្រួយបារម្ភរបស់គាត់ ហើយគាត់នឹងរកពេលវេលាណាត្រឹមត្រូវ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់គាត់ចំពោះយើងមិនខាន។
៤. ចែករំលែកព័ត៌មានលំអិតពីជីវិតអាពាហ៍ពិពាហ៍របស់គាត់
បុរសដែលរៀបការហើយលួចចូលចិត្តយើង ច្បាស់ណាស់ថាគាត់នឹងនិយាយលំអិតអំពីជីវិតរៀបការរបស់គាត់ជាមួយយើងឬមិននិយាយតែម្ដង។ មនុស្សប្រុសប្រភេទនេះបង្ហាញថាខ្លួនឯងមិនសប្បាយចិត្តក្នុងជីវិតអាពាហ៍ពិពាហ៍ ហើយចង់ឲ្យយើងបានដឹងថា គាត់ត្រូវការតែយើងប៉ុណ្ណោះ។
៥. តែងមានពេលទំនេរដើម្បីជួយយើងគ្រប់ពេល

បុរសប្រភេទនេះនឹងលេចចេញជារូបរាងនៅពេលយើងកំពុងប្រឈមមុខនឹងបញ្ហាណាមួយ។ គាត់ធ្វើជាចង់ជួយយើង ហើយរួសរាយរាក់ទាក់និងចង់ក្បែរជាខ្លាំង។ នោះមានន័យថាគាត់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយើង ជាងអ្នកណាទាំងអស់។
បើបានដឹងពីសញ្ញាទាំងនោះហើយ យើងគួរជៀសឆ្ងាយពីបុរសប្រភេទនេះកាន់តែលឿនកាន់តែល្អ។ កុំចង់ធ្វើជាជនទី៣របស់អ្នកណា នាំឲ្យមានបញ្ហានិងរឿងអាស្រូវខ្មាសគេតែប៉ុណ្តោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖bonobology
ចុចអាន៖រឿងតូចៗដែលមនុស្សប្រុសតែងកត់សម្គាល់មនុស្សស្រីគេជួបដំបូង
ចុចអាន៖កុំរើសយកអាជីពដែលបំផ្លាញជីវិតអាពាហ៍ពិពាហ៍ដោយមិនដឹងខ្លួន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ