Connect with us

KPT+

ចង់​បាន​ទំនាក់ទំនង​ល្អ ចៀសបាន​កុំ​និយាយ​រឿង​នេះ ទៅ​កាន់​បុរស​ជា​ដៃគូ

បានផុស

នៅ

ពាក្យ​សម្ដី​អាច​បំផ្លាញ​ទំនាក់ទំនង​ណា​មួយ ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ បុរស​ខ្លះ​មាន​ចរិត​ដូចជា​កូន​ក្មេង ​វា​ពិបាក​ក្នុង​ការ​កសាង​ទំនាក់ទំនង​ជាមួយ​គេ​ឡើងវិញ​ណាស់។

ប៉ុន្តែ​បើ​អ្នក​បាន​ស្រលាញ់​បុរស​បែបនេះ​ទៅ​ហើយ ​គួរ​តែ​ចៀសវាង និយាយ​រឿង​ខ្លះ​ៗ​ ខាងក្រោម​នេះ​ ទៅ​កាន់​បុរស​ជា​ដៃគូ​ ៖

. ​ជា​កូនប្រុស​របស់​សំណព្វ​ចិត្ត​ម៉ាក់

ស្រលាញ់​មនុស្ស​ប្រុស​ដែល​ចូលចិត្ត​រំអួយ ​នៅ​នែបនិត្យ​ជាមួយ​ម៉ាក់ គឺ​ពិបាក​ណាស់​ ហើយ​អ្នក​មិន​គួរ​និយាយ​ទៅ​កាន់​គេ​ថា​ ជា​ក្មេង​ប្រុសសំណព្វ​ចិត្ត​​ម៉ាក់​ឡើយ។ ទទួល​យក​ការ​ពិត​នេះ​ ហើយ​កុំ​ព្យាយាម​ផ្លាស់ប្ដូរ​គាត់។ ទោះ​យ៉ាងណា ​តើ​អ្នក​ត្រៀម​ខ្លួន​សម្រាប់​ទទួលយក​គេ​ហើយ​ឬនៅ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

. បង្ខំ​គេ​ឲ្យ​និយាយ​បន្ថែម​ពី​អតីតកាល​ពី​មុន

​កុំ​បង្ខំ​មិត្ត​ប្រុស​ឲ្យ​និយាយ​ពី​ទំនាក់ទំនង​ពី​អតីតកាល​ ​ព្រោះ​វា​ជា​ការ​ចង់​ដឹង​ព័ត៌មាន​លំអិត​បន្ថែម​ពី​អតីត​របស់​គេ។ រឿងអតិតអ្នកណាក៏មាន តែបើយើងចង់ដឹងជ្រុលពេកក៏មិនល្អដែរ ជាពិសេសទើបស្រលាញ់គ្នាថ្មីៗសោះ ដឹងរឿងខាងប្រុសអស់រលីញ។ ជៀសវាង​និយាយ​រឿង​ទាំង​នេះ ​ជា​ពិសេស​ព័ត៌មាន​លម្អិត​ពី​មនុស្ស​គេ​ធ្លាប់​ជិតស្និទ្ធ។

អ្នក​​មិន​អាច​យក​ឈ្នះ​បេះដូង​របស់​គាត់​ជាមួយ​សំណួរ​នេះ​ឡើយ ​វា​កាន់​តែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​យ៉ាប់​ជាង​មុន​ទៅទៀត។​ ភាពស្មោះត្រង់ ស្នាមញ្ឹមឥតកន្លែងបន្លំ ការស្រលាញ់ផ្ដល់ដោយឲ្យមិនមែនចង់ឈ្មះ នោះគឺក្ដីស្រលាញ់ដែលបុរសងាយចុះចាញ់។

. សួរ​សំណួរ​ប្រៀបធៀប

ការ​ដែល​អ្នក​សួរ​សំណួរ​ឲ្យ​ដៃគូ​វិនិច្ឆ័យ​ទៅ​កាន់​នារី​ណា​ម្នាក់​ វា​គឺ​ជា​ការ​បំផ្លាញ​ទំនាក់ទំនង​ជា​ច្រើន។ ខណៈ​ពេល​ដែល​មើល​ទៅ​ហាក់​ដូចជា​សាមញ្ញ​ តែ​វា​បាន​បង្កប់​ទៅ​ភាព​ច្រណែន​ក្នុង​ចិត្ត។ សំណួរ​ទាំងនោះ​មាន “តើ​នាង​ស្អាត​ជាង​ខ្ញុំ​ទេ?” ឬ “តើ​​ចង់​ណាត់​ជួប​នាង​ទេ” ?

និយាយ​ទៅ​គ្រប់​មនុស្ស​ស្រី​ គ្រាន់​តែ​ចង់​ដឹង​ពី​គំនិត​របស់​ដៃគូ។ ប៉ុន្តែ​បើ​គាត់​និយាយ​ថា “ មែន”  វា​នឹង​ដល់​ទី​បញ្ចប់។ បើ​គាត់​និយាយ​ថា “ ទេ” អ្នក​នឹង​គិត​ថា​គាត់​កំពុង​ព្យាយាម​លាក់​ការ​ពិត​ពី​អ្នក ​ហើយ​វា​ក៏​ជា​ចុង​បញ្ចប់នៃទំនាក់ទំនង​ដូចគ្នា​។

៤. តើ​ខ្ញុំ​គួរឲ្យស្រឡាញ់​អត់?

គ្រប់​ស្ត្រី​តែង​ចង់​បង្កើន​ទំនុក​ចិត្ត​និង​ចង់​ឲ្យ​ខ្លួនឯង​​មាន​អារម្មណ៍​ល្អ​ ក៏​​ងាក​ទៅ​សួរ​បុរស​ពី​រូបរាង​របស់​ពួកគេ​ថា “ខ្ញុំ​ស្អាត​ទេ? ឬ​ រូបរាង​ខ្ញុំ​យ៉ាង​ម៉េច​ដែរ” ? ជា​ច្រើន​ដង​សាំ​ញាំ។

ប្រសិន​បើ​គាត់​ពិត​ជា​ស្រឡាញ់​អ្នក​ គាត់​នឹង​ប្រាប់​អ្នក​ពី​រឿង​ទាំងអស់​នោះ ​ដោយ​គ្មាន​សំណួរ​របស់​អ្នក​មក​សួរ។

៥. ស្លៀកពាក់មិន​សមរម្យ

បើ​អ្នក​មិន​ចូលចិត្ត​របៀប​ដែល​បុរស​ជា​ដៃគូ​ស្លៀកពាក់ ​កុំ​ប្រាប់​គាត់​ពី​វា។ អ្នក​អាច​ដក​សំលៀកបំពាក់​ចាស់​ៗ​គាត់​ចេញ ហើយ​ទិញ​របស់​ថ្មី ​ប្រសិន​បើ​អ្នក​ទាំងពីរ​រស់នៅ​ជាមួយគ្នា។

បើ​មិន​ដូច្នោះ​ទេ ​សូម​ព្យាយាម​ដើរ​ផ្សារ​ជាមួយ​គ្នា​រាល់ពេល ​ដែល​គាត់​ចង់​ទិញ​សំលៀកបំពាក់។ ប៉ុន្តែ​បើ​អ្នក​ប្រាប់​គាត់​ថា​ គាត់​មាន​រស​និយម​ម៉ូដ​មិន​ទាន់​ទាន់​សម័យ ​វា​គឺ​គួរ​​ឲ្យខ្លាច ​ដែល​អាច​បំផ្លាញ​ទំនាក់ទំនង​របស់​អ្នក​មិនខាន។ នេះក៏បង្ហាញថា អ្នកស្រលាញ់មនុស្សប្រុស លើការស្លៀកពាក់ហៃសូតែប៉ុណ្ណោះ។

. កុំ​និយាយ​ថា​គេ​គ្មាន​ថ្ងៃ​ទទួល​ជោគជ័យ

កុំ​និយាយ​ថា “អ្នក​ជា​បុរស​ អ្នក​គួរ​តែ​ក្លាហាន​មាន​ទំនុក​ចិត្ត​ និង​ទទួល​បាន​ជោគជ័យ។ ឬ ” អ្នក​គ្មាន​ថ្ងៃ​ដែល​ជោគជ័យ​ទេ ​ ព្រោះ​អ្នក​កើត​មក​មិន​មាន​សំណាង ” ។

ពាក្យ​ជាន់​ពន្លិច​នេះ ​វា​មិន​ត្រឹម​តែ​ធ្វើ​​ឲ្យ​ខូច​ទំនាក់ទំនង​​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​ធ្វើ​​ឲ្យគាត់​ជឿជាក់​ថា ​គាត់​ពិត​ជា​គ្មាន​សំណាង​ពិតមែន។ គាំទ្រ​ លើកទឹកចិត្ត​ បំផុស​គំនិត ​និង​ជួយ​គាត់ ​ប៉ុន្តែ​កុំ​បន្ទោស​បន្ថែម។

៧. តើ​ពេលណា​ទើប​ចាប់ផ្ដើម​រក​ប្រាក់​បាន​ច្រើន​ជាង​នេះ?

នេះ​គឺ​ជា​សំណួរ​ដែល​អ្នក​គួរ​សួរ​ខ្លួនឯង​សិន។ ប្រសិន​បើ​ដៃគូ​ឬ​ប្ដី​របស់​អ្នក​មាន​ប្រាក់​ឈ្នួល​ទាប ​វា​មិន​មាន​ន័យ​ថា ​អ្នក​មិន​អាច​ស្រឡាញ់​គាត់​បាន​ទេ។ យើង​អាច​បង្កើន​ប្រាក់​ចំណូល​រួមគ្នា​បាន។ ការដែល​យើង​ឈ្លោះ​គ្នា​រឿង​ប្រាក់ ​វា​នឹង​នាំ​អ្នក​ទាំងពីរ​ទៅ​កន្លែង​មួយ​ដែល​គ្មាន​គ្នា។

ការ​កសាង​ទំនាក់ទំនង​រឹងមាំ​ គឺ​មិន​ងាយ​ស្រួល​ទេ។ វា​សំខាន់​ណាស់ ​ក្នុង​ការ​ស្វែងយល់​ពី​ដៃគូ​ គាំទ្រ​គាត់ ​ស្រឡាញ់​គាត់​ និង​ជួយ​គាត់​​ឲ្យមាន​សុភមង្គល។ស្នេហាមានទៅមានមកអត់មានអ្នកណាធ្វើតែម្ខាងបានឡើយកុំចង់កេងចំណេញអាងតែគេជាប្រុសខ្លួនជាស្រី។ បើស្រលាញ់គ្នាខំជាមួយគ្នា កុំរំពឹងតែខាងប្រុសរហូតភ្លេចខ្លួនខ្លួន តាំងគេទៅចោលយំរហេមរហាមបន្ទោសគេហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្វី​ដែល​នារី​ៗចង់​បាន​ពី​បុរស​ជា​ដៃគូ​​ មិនមែន​ស្នេហា​មួយ​មុខ​តែ​ជា​មនុស្ស​ម្នាក់​…​

ចុចអាន៖តើ​មាន​ន័យ​យ៉ាង​ណា​នៅ​ពេល​ខាងបុរសចាប់ផ្ដើម​ព្រងើយ​កន្តើយ​នឹងស្នេហា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៥៦ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម