KPT+
៥ វិធី ដោះស្រាយដោយសន្តិភាព ជាមួយដៃគូមានទម្លាប់ចូលចិត្តគំរាមកំហែង
ទោះបីជាការគំរាមកំហែងពាក្យសំដី មិនមានអំពើហិង្សាលើរាងកាយក៏ដោយ តែតាមពិតទៅអ្នកក៏ឈឺចាប់ខ្លាំងមិនធម្មតាដែរ។ ក្នុងនាមជាគូស្នេហ៍ យើងគួរដឹងពីរបៀបប្រព្រឹត្ត និងវិធីដ៏ត្រឹមត្រូវ ក្នុងការដោះស្រាយជាមួយដៃគូ ដែលមានទម្លាប់ចូលចិត្តបង្កការគំរាមកំហែង។

១ កុំនៅស្ងៀម នៅពេលអ្នកទទួលរងនូវការសម្លុត ដៃគូដែលចូលចិត្តបំភិតបំភ័យ ច្រើនតែមានអារម្មណ៍ប្រែប្រួលខ្លាំង។ ប្រសិនបើអ្នកបានឃើញសញ្ញានៃការផ្លាស់ប្ដូរនេះ ចូររៀបចំចិត្តរបស់អ្នក ដើម្បីអាចប្រឈមមុខនឹងគាត់។ កុំនៅស្ងៀម ហើយទទួលយកការបំភិតបំភ័យរបស់គាត់មកលើអ្នក ព្រោះពេលគាត់ឃើញអ្នកទន់ខ្សោយនៅមុខ គាត់នឹងកាន់តែគំរាមកំហែងអ្នកកាន់តែខ្លាំង។ អ្នកត្រូវតែប្ដូរចិត្តគាត់បែបនោះចំពោះអ្នក ដោយហ៊ានប្រឈមមុខ និងផ្ដល់អំណះអំណាងសមហេតុផល។
២ បង្កើនទំនុកចិត្តលើគាត់ កុំឲ្យមានអារម្មណ៍សង្ស័យ ដៃគូដែលចូលចិត្តបំភិតបំភ័យ ច្រើនតែមានការសង្ស័យខ្លាំងពេក។ គាត់អាចនឹងសួរអ្នកនូវសំណួរដដែលៗ ម្ដងហើយម្ដងទៀត ដើម្បីធានាថា អ្នកមិនបានធ្វើអ្វីដែលមិនសមចំពោះគាត់នោះទេ។ ចូរបង្កើនទំនុកចិត្តលើគាត់ថា អ្នកនឹងមិនធ្វើឲ្យគាត់ឈឺចាប់។ វាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលគាត់ធ្វើឲ្យអ្នកឈឺចាប់វិញទេ។
៣ ដោះស្រាយបញ្ហាដែលមានស្រាប់ទាំងស្រុង នៅពេលដែលមានបញ្ហាកើតឡើង ចូរព្យាយាមដោះស្រាយវាឲ្យបានហ្មត់ចត់ជាមួយដៃគូ។ ប្រសិនបើអ្នកចាត់ទុកថាវាមិនសំខាន់ ឬមិនអើពើ នោះនឹងធ្វើឲ្យការយល់ខុសដែលមានស្រាប់កាន់តែធ្ងន់ធ្ងរឡើង។ វាអាចថាបញ្ហាដែលអ្នកគិតថាមិនសំខាន់ តែជារឿងសំខាន់សម្រាប់គាត់។ បើចាំបាច់ នៅពេលអ្នក និងគាត់ពិភាក្សាចប់ហើយ សួរម្ដងទៀតថា តើនៅមានរឿងអ្វីមករារាំងចិត្ត និងបេះដូងរបស់គាត់ទេ? សុំឲ្យគាត់និយាយ។ ប្រសិនបើដៃគូនិយាយថាទេ ចូររំលឹកគាត់ កុំឲ្យរឿងបែបនេះកើតឡើងនៅពេលអនាគត។

៤ មិនចាំបាច់ជជែកវែកញែកថាមួយណាត្រូវ និងមួយណាខុស នៅពេលដែលដៃគូ កំពុងសម្លុតអ្នក ហើយប្រាប់ថាអ្នកខុស នោះមិនចាំបាច់សងសឹកដោយនិយាយថាខ្ញុំត្រូវ ហើយអ្នកឯងខុសនោះទេ។ ភ្លាមៗសុំឲ្យគាត់គោរពយោបល់គ្នាទៅវិញទៅមក ។ វាជាការឆ្លាតវៃជាង ប្រសិនបើអ្នកធ្វើឲ្យដៃគូដឹងថាពីភាពខុសគ្នាគឺជាធម្មជាតិ។ គ្មានផ្លូវទេ ដែលអ្នក និងគាត់តែងតែយល់ព្រមចាស/បាទ ដោយគ្រាន់តែអ្នកជាគូស្នេហ៍នឹងគ្នានោះ។
៥ ទោះបីជាវាពិបាកក៏ដោយ ចូរបន្តព្យាយាមដាស់ដៃគូរបស់អ្នក មធ្យោបាយចុងក្រោយ ដើម្បីដោះស្រាយជាមួយគាត់គឺត្រូវឲ្យគាត់ដឹងថា គាត់កំពុងធ្វើបាបអ្នក។ ពេលគាត់ធ្វើ អ្នកអាចប្រាប់ថាឥឡូវនេះ អ្វីដែលគាត់កំពុងធ្វើគឺធ្វើបាបអ្នក។ ពន្យល់ពីហេតុផលម្តងមួយៗ ឲ្យបានលម្អិត ដើម្បីឲ្យគាត់ដឹង។ យល់ថាគាត់នៅពេលនេះ គាត់កំពុងតែធ្វើឲ្យខូចអារម្មណ៍អ្នកដែលគាត់ស្រលាញ់។

ទោះជាយ៉ាងណាក៏ដោយ ចូរចាំថាកុំឈ្លោះជាមួយគាត់យូរពេក ព្រោះអាចធ្វើឲ្យការជជែកគ្នាកាន់តែស្មុគស្មាញ។ វាមិនងាយស្រួលទេ ក្នុងការដោះស្រាយជាមួយការបំភិតបំភ័យពីដៃគូ ជាពិសេសប្រសិនបើអ្នកតែងតែនៅស្ងៀម ហើយទទួលយកវាដោយគ្មានហេតុផល។ ជាការពិតណាស់ នៅពេលដែលអាកប្បកិរិយានេះលេចឡើង អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាច ក្នុងការប្រឈមមុខនឹងវា។ ការពារអារម្មណ៍របស់អ្នក ត្រូវហ៊ានប្រឈមមុខ ដើម្បីស្វែងរកដំណោះស្រាយជាមួយគ្នា ប្រសិនបើអ្នកនៅតែចង់រក្សាទំនាក់ទំនងមួយនេះ បានដល់ចាស់កោងខ្នងរាងខ្លួនពិតមែន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចង់បានទំនាក់ទំនងល្អ ចៀសបានកុំនិយាយរឿងនេះ ទៅកាន់បុរសជាដៃគូ
ចុចអាន៖សញ្ញាបង្ហាញថាបុរសដែលមានប្រពន្ធហើយចាប់ចិត្តស្រលាញ់យើង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


