KPT+
ចង់បានទំនាក់ទំនងដល់ចាស់ មិនមែនស្នេហាភ្លើងចំបើង អានគន្លឹះ ៤ នេះ
សម័យនេះទំនើបណាស់ សូម្បីតែក្ដីស្រលាញ់ក៏ត្រូវដើរឲ្យទំនើបតាមគ្នា ខណៈគូស្នេហ៍មួយចំនួនតែងបង្ហាញថា ស្រលាញ់គ្នាខ្លាំងបាត់មុខមិនបាន ប៉ុន្តែផ្ទុយវិញ ស្រាប់តែប្រកាសបែកគ្នារកលេសត្រូវរៀងៗខ្លួន។

ត្បិតថាមានគូស្នេហ៍ខ្លះមិនសមប្រកបក្ដី តែក៏មានគូស្នេហ៍មួយចំនួនស្រលាញ់គ្នាបានយូរ រហូតដល់ចាស់ៗរៀងខ្លួនក៏មាន។ តើអ្វីដែលសំខាន់បំផុត សម្រាប់គូស្នេហ៍បច្ចុប្បន្ន ដែលចង់រក្សាទំនាក់ទំនងមួយនេះបានយូរ មិនមែនជាស្នេហាភ្លើងចំបើង។ ខាងក្រោមនេះ ជាអាថ៌កំបាំងពីគូស្នេហ៍ដែលធ្លាប់មានបទពិសោធន៍ និងបានរក្សាជីវិតស្នេហាដ៏យូរអង្វែងដល់គ្នា ជាពិសេសគឺការរស់ចុះសម្រុងគ្នាតែម្ដង។
១ រក្សាគម្លាត ឬចម្ងាយពីគ្នាឲ្យត្រឹមត្រូវ (មិនឆ្ងាយពេកឬមិនជិតពេក)
គូស្នេហ៍ដែលមានទំនាក់ទំនងរយៈពេលយូរ មានទំនោររក្សាកម្រិតចម្ងាយសមរម្យពីគ្នា។ នៅពេលដែលយើងស្រឡាញ់គ្នា តែងចង់នៅក្បែរគ្នាគ្រប់ពេលវេលាមិនខាន។ ប៉ុន្តែការចំណាយពេលជាមួយគ្នាច្រើនពេកឬធ្វើអ្វីឲ្យដៃគូម្ខាងទៀតមិនពេញចិត្ត មិននិយាយអ្វីចូលត្រចៀកគ្នានោះអាចនឹងធ្វើឲ្យដៃគូខឹងឬតូចចិត្តនឹងពាក្យសម្ដីតូចតាច ។ ម៉្យាងទៀត វាក៏បង្កឲ្យមានជម្លោះកាន់តែញឹកញាប់ ប្រសិនបើយើងមិនរក្សាចម្ងាយត្រឹមត្រូវ ដៃគូម្ខាងទៀតនឹងគិតថា យើងជាមនុស្សរំខាន។ ការរក្សាចម្ងាយឲ្យបានត្រឹមត្រូវពីគ្នា គឺជារឿងចាំបាច់សម្រាប់ជីវិតគូស្នេហ៍ ដើម្បីមានពេលវេលាផ្ទាល់ខ្លួន និងពេលវេលាជាមួយគ្នា។ អ្នកមិនចាំបាច់តាមដានគ្នាគ្រប់ពេលនោះទេ ព្រោះគូស្នេហ៍មិនមែនជនជាប់ចោទ ដែលអ្នកត្រូវចោទសួរនោះទេ!

២ អ្វីក៏ដោយដែលអ្នកគិត សូមនិយាយវាឲ្យម្ខាងទៀតបានផង
នៅពេលដែលមានការមិនពេញចិត្ត មនុស្សជាច្រើនមានអារម្មណ៍ថាមិនចង់និយាយចេញ ព្រោះមិនចង់ប្រយុទ្ធឬទាស់សំដីតូចធំដាក់គ្នា។ ប៉ុន្តែវាសំខាន់ជាង បើយើងព្រមនិយាយប្រាប់គ្នា បើយើងមិនពេញចិត្តនឹងសង្សារយើង ហើយបន្តទ្រាំនឹងវាទៀតនោះ យើងនឹងក្លាយជាមនុស្សពូកែមួម៉ៅ ច្របូកច្របល់ក្នុងចិត្ត ហើយរង់ចាំថ្ងៃផ្ទុះឡើង រហូតដល់ពិបាកនឹងជួសជុលឡើងវិញ។ ផ្ទុយទៅវិញ បើយើងមិនពេញចិត្តនឹងអ្វីមួយ និង និយាយភ្លាម មិនចាំបាច់មានទម្រង់លាកពុតជាតួឯកទេ។ មនុស្សស្រលាញ់គ្នា នឹងអាចយល់ឬទទួលស្គាល់ ហើយប្រឹងស្រាយបញ្ហាភ្លាមៗដោយមិនបង្អង់យូរ។
៣ កុំមានអារម្មណ៍ពេក ឬរំពឹងទុកថាគូស្នេហ៍នឹងធ្វើនេះធ្វើនោះដើម្បីតែយើង
នេះជាវិធីមួយ ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែយូរ។ នៅពេលដែលយើងនៅក្នុងទំនាក់ទំនង ជាការពិតណាស់ យើងនឹងមានការរំពឹងទុកពីគូស្នេហ៍។ ប្រសិនបើភាគីម្ខាងទៀតមិនប្រព្រឹត្តដូចការរំពឹងទុក យើងនឹងមានអារម្មណ៍តូចចិត្ត ខឹងសម្បា ហើយឈានទៅប្រើពាក្យគំរោះគំរើយភ្លាមៗ។ បើអ្នកមានអារម្មណ៍មិនពេញចិត្ត ចូរប្រយ័ត្នកុំប្រើអារម្មណ៍របស់អ្នកខ្លាំងពេក។ ព្យាយាមមានហេតុផលត្រឹមត្រូវ និងប្រយ័ត្នប្រយែងជាមួយនឹងពាក្យសម្ដី និងសកម្មភាពរបស់អ្នកចំពោះគូស្នេហ៍។
៤ កុំពឹងផ្អែកលើគ្នាទៅវិញទៅមកច្រើនពេក (រៀនធ្វើអ្វីដោយខ្លួនឯង)
វាជាការពិត ដែលទំនាក់ទំនងត្រូវតែពឹងផ្អែកលើគ្នាទៅវិញទៅមក ដើម្បីឲ្យកាន់តែស៊ីសង្វាក់គ្នា។ ប៉ុន្តែចំណុចសំខាន់មួយនៃគូស្នេហ៍ដែលមានទំនាក់ទំនងវែង គឺមិនសូវពឹងពាក់គ្នាខ្លាំងពេកទេ។ បើយើងតែងទម្លាប់ពឹងលើដៃគូ ដោយមិនព្រមធ្វើរឿងនោះដោយខ្លួនឯងសោះ ថ្ងៃណាមួយយើងនឹងស្ដាយក្រោយ។ ដូចពេលកំពុងញ៉ាំអាហារជាមួយគ្នា អ្នកសួរដៃគូថាចង់ញ៉ាំអី តែបែរជាឆ្លើយអ្វីទាំងអស់ដែលដៃគូចង់បាន។ ទោះបីជាយើងចង់ផ្គាប់ចិត្តគាត់ ឬញ៉ាំអ្វីគ្រប់យ៉ាងក៏ដោយ ប៉ុន្តែយូរៗទៅគាត់នឹងមានអារម្មណ៍ថា មានបន្ទុកខ្លាំងក្នុងការជ្រើសរើសភាពជាខ្លួនឯងរាល់ពេល។ ជំនួសឲ្យការពឹងផ្អែកលើគាត់ច្រើនពេក យើងគួរធ្វើវាដោយខ្លួនឯង ឬទុកជាយោបល់ខ្លះឲ្យម្ខាងទៀត។

សរុបមក ស្នេហាមួយដែលគង់វង្សនិងស្រលាញ់គ្នាបានយូរ មិនមែនពឹងផ្នែកលើសម្រស់ ភាពមានបានរបស់ម្ខាងៗ តែម៉្យាងនោះទេ។ ស្នេហាប្រៀបបាននឹងសម្លផ្សំគ្រឿងដូច្នោះដែរ បើអ្នកផ្សំត្រូវ អ្នកនឹងហូបឆ្ងាញ់មាត់ តែបើខុស អ្នកនឹងខកចិត្ត អស់ក្ដីរំពឹងលើរឿងដែលខ្លួនឯងចង់បាន។ លើលោកនេះ គ្មានគូស្នេហ៍ឯណាមិនចេះឈ្លោះគ្នានោះទេ! ប៉ុន្តែជម្លោះតែងនាំមកនូវដំណោះស្រាយ មិនមែនទុកចោលហើយមិនអើពើរៀងៗខ្លួនទេ។ យូរៗទៅអ្នកទាំងពីរនឹងបែកចិត្តឯង មិនចាំបាច់មានអ្នកណាមកបំបែកឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ យ៉ាង ធ្វើឲ្យអតីតសង្សារអ្នកស្ដាយក្រោយខ្លាំង បន្ទាប់ពីបែកគ្នា
ចុចអាន៖គូស្នេហ៍ ៤ ប្រភេទ មនុស្សប្រុស-ស្រីតែងប្រថ្នាចង់ជួបទៅថ្ងៃអនាគត
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១១ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


