ព័ត៌មានជាតិ
រាជរដ្ឋាភិបាល និងវិស័យឯកជន រួមគ្នាពិភាក្សាជំរុញកំណែទម្រង់ និងការវិនិយោគនៅកម្ពុជា
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកម្មវិធី «ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

កម្មវិធីដែលរៀបចំដោយសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham Cambodia) ក្រោមការផ្តួចផ្តើមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាតិ តំណាងអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ចអន្តរជាតិឈានមុខ ដែលជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់ ព្រមទាំងសមាជិក សមាជិកា នៃស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ពិធីដ៏មានសារៈសំខាន់នេះធ្វើឡើងក្នុងគោលបំណងពិនិត្យឡើងវិញអំពីដំណើរការនៃយន្តការវេទិការាជរដ្ឋាភិបាល-វិស័យឯកជន (G-PSF) កំណត់ភាពខ្វះចន្លោះជាក់ស្តែងក្នុងការដាក់ស្នើបញ្ហា កិច្ចពិគ្រោះយោបល់ ការរៀបចំឯកសារ ការតាមដាន និងការត្រួតពិនិត្យ និងប្រមូលមតិយោបល់ពីសភាពាណិជ្ជកម្មអន្តរជាតិអំពីវិធីសាស្រ្តធ្វើឱ្យយន្តការ G-PSF កាន់តែច្បាស់លាស់ អាចព្យាករបាន និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងពិភាក្សាអំពីកំណែទម្រង់អាទិភាពនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងាររបស់ក្រុមការងារ G-PSF និងក្រុមការងារបច្ចេកទេសជាដើម៕




-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


