Connect with us

កូវីដ-១៩

សម្តេច​តេជោ បញ្ជាក់​ច្បាស់ ក្រោយ​ថ្ងៃ ៥ ឧសភា គ្មានហេតុផល​ត្រូវ​បន្ត​បិទ លើកលែងតំបន់តូចៗ​មានហានិភ័យ​ខ្ពស់

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាលបានឆ្លើយតបខមមិន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់ លើវិធានការ​បន្ទាប់ក្រោយ​ថ្ងៃ ០៥ ឧសភា ដែលជាថ្ងៃកំណត់បើករាជធានីភ្នំពេញឡើងវិញ ក្រោយបិទខ្ទប់រយៈពេល៣សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ​ហ៊ុន សែន បានបញ្ជាក់យ៉ាង​ច្បាស់​ថាក្រោយថ្ងៃទី៥ ឧសភា នេះ “ពុំមានហេតុផលត្រូវ​បន្តបិទទៀត​ទេ យើងនឹងបើក! តែខេត្ត ឬរាជធានីអាចបិទតំបន់តូចៗ ដែលនៅមានហានិភ័យលើការឆ្លងខ្ពស់”។

សម្តេចតេជោ​បានលើកមូលហេតុ​ការបិទកន្លងមក គឺជាការបង្ខំចិត្តដើម្បីកាត់បន្ថយការឆ្លង និងការស្លាប់របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាករួមរបស់ជាតិ

កម្ពុជា​បានជួប​រលក​វាយប្រហារ​ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ជាង​ពីរ​ខែ​មក​ហើយ ដោយរកឃើញអ្នកឆ្លងជាង ១ ម៉ឺននាក់​​និង​ឆក់យកជីវិត​ពលរដ្ឋជាង ១០០ នាក់។ ស្ថានភាពនេះបង្ខំអាជ្ញាធរបិទ​ខ្ទប់​រាជធានីភ្នំពេញ និងខេត្ត​កណ្តាល រួមទាំង​រិតត្បិត​ការធ្វើដ​ំណើរ​ឆ្លងខេត្ត ដើម្បីប្រយុទ្ធ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃជំងឺ​កូវីដ១៩។ ទោះបី​មានការ​បិទខ្ទប់ជាង​ពីរសប្តាហ៍ ករណីឆ្លង​ថ្មី​នៅតែ​កើន​ឡើង​គួរ​ឲ្យព្រួយ​បារម្ភ មាន​ចន្លោះពី៥០០ទៅ៦០០នាក់​ក្នុង​មួយ​ថ្ងៃ។

យ៉ាងណាមិញ ក្រោយ​ថ្ងៃ ៥ ឧសភា ប្រមុខ​រដ្ឋាភិបាលបាន​សម្រេច​នឹង​បើក​ប្រទេស​ឡើង​វិញ ដើម្បីសម្រួលជីវភាពប្រជាពលរដ្ឋ និង​ស្តារសេដ្ឋកិច្ច​ឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម