កីឡា
ក្រុមបាល់បោះពិការកម្ពុជាទាំង បុរស និងនារី ឈ្នះមេដាយមាសពីការប្រកួតបាល់បោះពិការជើងឯកអាស៊ី
ក្រុមកីឡាបាល់បោះពិការកម្ពុជា ទាំងបុរស និងនារី បានឈ្នះជើងឯក (មេដាយមាស) ពីការប្រកួតកីឡាបាល់បោះជនពិការជើងឯកអាស៊ី លើកទី២ (2nd Asian Para Throwball Championship) កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់បោះពិការជើងឯកអាស៊ី Asian Para Throwball Championship លើកទី២ បានរៀបចំពីថ្ងៃទី១ ដល់ ទី៤ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមាន ៧ ប្រទេសចូលរួមប្រកួត។ នៅវគ្គផ្តាច់ព្រ័ត្រ ក្រុមនារីកម្ពុជា បានឈ្នះម្ចាស់ផ្ទះ ម៉ាឡេស៊ី ដោយលទ្ធផល ៣ សិត ០ ដើម្បីឈ្នះមេដាយមាស។

ចំណែកក្រុមបាល់បោះបុរសពិការកម្ពុជា ក៏បានឈ្នះមេដាយមាស បន្ទាប់ពីបានយកឈ្នះ ឥណ្ឌា ទាំង៣សិត (២១-៣, ២១-២ និង ២១-២)។ នេះជាការឈ្នះមេដាយមាស ពីរលើកជាប់គ្នារបស់ក្រុមបាល់បោះពិការកម្ពុជាទាំងបុរស និងនារី បន្ទាប់ពីក្រុមទាំងពីរធ្លាប់បានឈ្នះមេដាយមាស លើកទី១ កាលពីឆ្នាំ ២០២៥ ដែលពេលនោះកម្ពុជាបានទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួត៕




អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


