កូវីដ-១៩
យុវជនម្នាក់រពិសដៃបង្ហោះព័ត៌មានមិនពិតថា អ្នកជំងឺកូវីដ បានរត់ចេញ
បន្ទាយមានជ័យ៖ យុវជនម្នាក់រពិសដៃបានបង្ហោះព័ត៌មានមិនពិត តាមប្រព័ន្ធទំនាក់ទំនងសង្គមថា សូមប្រយ័ត្នបុរសម្នាក់បានកើតជំងឺកូវីដ-១៩ នៅក្នុងក្រុងសិរីសោភ័ណ បានរត់ចេញពីកន្លែងចត្តាឡីស័ក គេប្រទះឃើញនៅចំណុចឃុំភ្នំតូច។ ក្រោយពីធ្វើការបង្ហោះមិនបានប៉ុន្មានម៉ោងផង ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ចាត់ឱ្យឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនព្រហ្មទណ្ឌ ដឹកនាំជំនាញខេត្ត និងជំនាញអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ប្រតិបត្តិការផ្ទាល់ដោយលោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះស្រាវជ្រាវបន្ទាន់ឃាត់ខ្លួនជនសង្ស័យបាន១នាក់ ឈ្មោះ ជា ឡិនជី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រួមជាមួយវត្ថុតាងទូរស័ព្ទ១គ្រឿង នៅចំណុចភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ពាក់ព័ន្ធនឹងករណីបង្ហោះព័ត៌មានមិនពិត ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ឱ្យដឹងបន្តទៀតថា យុវជននោះបានបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិត តាមប្រព័ន្ធទំនាក់ទំនងសង្គម ហ្វេសប៊ុកនៅថ្ងៃទី៣ ខែឧសភា ឆ្នា២០២១ ម៉ោង១៥: ២៦នាទី អាខោនឈ្មោះ ជី មានខ្លឹមសារថា សូមជូនជាដំណឹង សូមប្រយ័ត្នបុរសម្នាក់ដែលបានកើតជម្ងឺកូវីដ-១៩ នៅក្រុងសិរីសោភ័ណនោះបានរត់ចេញពីកន្លែង ចត្តាឡីស័កត្រូវបានគេមើលឃើញនៅចំណុចឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ឱ្យដឹងបន្តទៀតថា តាមការសាកសួរ សាមីខ្លួនបានព័ត៌មានពីអ្នករត់ម៉ូតូឌុបតៗគ្នាថា មានអ្នកកើតកូវីដបានរត់មកដល់ភ្នំតូច លឺដូច្នេះខ្លួនក៏បានបង្ហោះព័ត៌មាននេះ ភ្ជាប់ជាមួយរូបថតអ្នកកើតកូវីដ-១៩នេះតែម្តង ក្រោយមកបានប្រហែលជា២០នាទី ខ្លួនក៏បានលុបចេញ ហើយសុំទោសដែលទទួលព័ត៌មានមិនច្បាស់។

លោកបានបញ្ជាក់ឱ្យដឹងបន្តថា អ្នកកើតកូវីដ-១៩នេះ គ្រូពេទ្យកំពុងព្យាបាល។ ដោយបានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ សាមីខ្លួនបានធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន តាមអាខោនហ្វេសប៊ុកផ្ទាល់ខ្លួន ហើយអាណាព្យាបាលបានធានាយកទៅលំនៅដ្ឋានវិញហើយ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


