ព័ត៌មានជាតិ
បុរសម្នាក់រងការរិះគន់ព្រោះបង្ហោះសារ “១ឆ្នាំអស់១ដុល្លារសម្រាប់កុមារសុទ្ធតែផុសលើហ្វេសបុកថេក១០នាក់”
ភ្នំពេញ ៖ បុរសម្នាក់មានឈ្មោះនៅក្នុង ហ្វេសបុកថា IMan-KH រងការរិះគន់យ៉ាងចាស់ដៃ ដោយសារបង្ហោះសារថា “១ឆ្នាំអស់១ដុល្លារ សម្រាប់កុមារសុទ្ធតែផុសលើហ្វេសបុក ហើយថេក១០នាក់។
ក្នុងសាររបស់បុរសដែលត្រូវគេរិះគន់ខាងលើនេះ ក៏បានសរសេរទៀតថា “២០ដុល្លារឲ្យស្រីក្នុងក្លិប១ខែ៣ទៅ៤ដង លាក់ឲ្យស្ងាត់ឈឹង ធ្វើល្អដើម្បីយកមុខ”។
ត្រឹមតែប៉ុន្មានឃ្លាខាងលើនេះ ធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គមហ្វេសបុកមួយចំនួន នាំគ្នាខឹងសម្បារ និង រិះគន់យ៉ាងចាស់ដៃទៅលើបុរសខាងលើ ដោយមាននារីម្នាក់ឈ្មោះថា “Ly Houy” បានសរសេរ ខំមិន ឆ្លើយតបទៅបុរសខាងលើវិញថា “ហើយពូចូលKTVថតផុស?សុំទោស ចង់ដឹងមែនណាពូ ម្យ៉ាងវិញទៀតខ្ញុំគិតថា ពួកគាត់មិនមែនអួតទេ ព្រោះអួតធ្វើអីលុយ1$នឹង ប៉ុន្តែគឺផុសដើម្បីឲ្យអ្នកផ្សេងឃើញ មានមនសិការជួយសង្គមគាត់ចែករំលែកបន្តដែរ តែបើអ្នកគ្មានមនសិការទោះគេចូល 100$ 1000$ ក៏មនុស្សក្រុមនោះគ្មានចេះភ្ញាក់រលឹកដែរ! ហើយមកទល់ពេលនេះពួកគាត់ម្នាក់1$ បានរកលុយជូនមន្ទីរពេទ្យជាង កន្លះសែនដុល្លារហើយ វាជាការសាមគ្គីដ៏ល្អមួយ។
ហើយនិយាយចឹង ពូបានបរិច្ចាគនៅ?”
ក្នុងនោះក៏មាន ខំមិន ជាច្រើនទៀតដែលប្រតិកម្មជាមួយសាររបស់បុរសខាងលើ ដោយបុរសម្នាក់ដាក់ឈ្មោះក្នុងហ្វេសបុកថា “Santran Sicc” បានសរសេរ ខំមិនថា “មិនគួរណាបុគ្គលដែលបានឆ្លងកាត់ការអប់រំរហូតមានឈ្មោះជាគ្រូដូចលោកមានគំនិតអវិជ្ជមានដល់ថ្នាក់នឹងសោះ ពេលឃើញលោកផុសបែបនេះហើយខ្ញុំពិតជាអនិច្ចាដល់ឪពុកម្តាយរបស់លោកណាស់ដែលគាត់បានចំណាយញើសឈាមបង្កើតលោកមកហើយផ្គត់ផ្គង់អោយលោករៀនសូត្រតែបែរជាលោកមានគំនិតអវិជ្ជមានបែបនេះ”។
សូមបញ្ជាក់ថា នៅមាន Commnets និង Shares ជាច្រើនទៀតដែលបានធ្វើការរិះគន់បុរសខាងលើនេះ៕
ដោយ ៖ នាគព័ន្ធ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ