Connect with us

ព័ត៌មានជាតិ

ប្រជាជនឥណ្ឌារាប់ម៉ឺននាក់ អត់ពាក់ម៉ាស់ និងមិនរក្សាគម្លាតចូលរួមពិធីដង្ហែសពមេដឹកនាំសាសនាឥស្លាមម្នាក់

បានផុស

នៅ

កាលពីថ្ងៃចន្ទទី១០ខែឧសភា ប៉ូលិសបាននិយាយថា មនុស្សជាច្រើននាក់ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់កូវីដ ​ ក្នុងអំឡុងពេលពិធីដង្ហែសពរបស់មេដឹកនាំសាសនាឥស្លាមម្នាក់ឈ្មោះ Qazi Hazrat Abdul Hameed Mohammed Salimul Qadri  ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ។ ប៉ូលិសបាននិយាយថា មនុស្សជាច្រើននាក់ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់កូវីដ ដោយអ្នកខ្លះ​មិនមានពាក់ម៉ាស់ និងមិនគោរពវិធានការគម្លាតសង្គម ក្នុងអំឡុងពេលពិធីដង្ហែសពរបស់មេដឹកនាំសាសនារូបនេះ។

កាលពីថ្ងៃអង្គារ ប្រទេសឥណ្ឌា បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣២៩,៩៤២ករណី ដែលនាំឲ្យចំនួនសរុបកើនដល់ ២២,៩៩២,៥១៧ករណី។ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាល។ កន្លងមក ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងជាង ៤០ម៉ឺនករណី ៤ថ្ងៃជាប់គ្នា។ ប្រទេសនេះក៏បានរាយការណ៍ពីការស្លាប់ចំនួន ៣.៨៧៦នាក់ផងដែរ នៅថ្ងៃអង្គារ។ ចាប់តាំងពីថ្ងៃទី២៨ខែមេសាមក ចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានលើសពី ៣,០០០នាក់ ដោយនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៤៩,៩៩២នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ២៦ វិនាទី មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រុមសិស្សវិទ្យាល័យ ប៊ូ ថង អូរជុំ ប្រារព្ធពិធីសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច អបអរសង្គ្រាន្ត២០២៥

ជីវិតកម្សាន្ដ១៥ នាទីutes មុន

Jennie​ រង​ការ​រិះគន់​ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើង​ឆេះ​ព្រៃលើទឹកដីកំណើតឯង​

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ត្រាំ ប្រាប់​ថា លោក​អត់​​និយាយ​លេង​សើច​ទេ​រឿង​ចង់​កាន់​អំណាច​ឲ្យ​បាន​៣អាណត្តិ

កីឡា២០ នាទីutes មុន

លោក​ យី វាសនា​ បណ្ដា​ប្រទេស​ចូលរួម​សរសើរ​កម្ពុជា​រៀបចំ​​បាន​ល្អទាំង​ការ​ស្នាក់នៅ ហូបចុក​

Sokha Hotels

ព័ត៌មានពេញនិយម