Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​បែងចែក​តំបន់​ ក្រហម លឿងទុំ លឿង​ ១ សប្តាហ៍​ទៀត

បានផុស

នៅ

រដ្ឋបាលរាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីសម្រេចបន្តបែងចែកជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» ១សប្តាហ៍ទៀត ​ដោយអនុវត្ត​ចាប់ពី​ម៉ោង​សូន ថ្ងៃទី ១៣ ខែ​ឧសភា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃ ១៩ ខែ​ឧសភា​ ឆ្នាំ​២០២១។ នេះ​បើ​យោងតាម​ឯកសារ​ដែល​ទើប​ផ្សព្វផ្សាយ​មុននេះបន្តិច។

ក្នុង​សេចក្តី​ជូនដំណឹង​បាន​កំណត់​ខណ្ឌ​ចំនួន ០៦ ក្នុង​រាជធានី​ភ្នំពេញ មាន​ខណ្ឌចំការមន ខណ្ឌ​បឹងកេងកង ខណ្ឌ​ជ្រោយ​ចង្វា ខណ្ឌ​ដូនពេញ ខណ្ឌព្រែកព្នៅ និង​ខណ្ឌ​សែន​សុខ ជា​តំបន់លឿង។ ចំណែក​ខណ្ឌដទៃ​ទៀតមានការ​បែងចែក​តាមម្រិត​ហានិភ័យ​តាម​តំបន់​នីមួយៗ មានក្រហម លឿងទុំ និង​លឿង៕

អត្ថបទ៖ Dy Bunnara

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម