កូវីដ-១៩
អភិបាលខេត្តតាកែវទទួលអំណោយពីសប្បុរសជនសម្រាប់ទ្រទ្រង់ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩
លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានទទួល អង្ករ ទឹកសុទ្ធ ព្រមទាំងថវិកាមួយ ចំនួនពីលោកស្រី សួន សុភាព និងលោក ឌី ដា ជាម្ចាស់សិប្បកម្មដែក នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
អំណោយដែលទទួលបានពីសប្បុរសជនកាលពី ថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ទាំងនោះ រួមមាន អង្ករទម្ងន់ ២០០០គីឡូក្រាម ( ២តោន ) ទឹកសុទ្ធ ២០០កេស និងថវិកា ២,០០០,០០០រៀល (២លានរៀល) ។

ឆ្លៀតក្នុងឱកាសនោះលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានថ្លែងអំណរគុណចំពោះលោកស្រី សួន សុភាព និងលោក ឌី ដា ជាម្ចាស់សិប្បកម្មដែក នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលឧបត្ថម្ភសម្ភារ: ក៏ដូចជា ថវិកាផ្ទាល់ខ្លួនទាំងអស់នេះ សម្រាប់គាំទ្រការងារប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ៕
អត្ថបទ ៖ រ៉ាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


