កូវីដ-១៩
ផ្ទុះជំងឺកូវីដ-១៩ នៅរោងចក្រ យូលី ក្រុងបាវិតរកឃើញកម្មករឆ្លង៣៤នាក់
លោក បណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងព្រឹកថ្ងៃទី២២ ខែឧសភានេះថា មានករណីផ្ទុះជំងឺ១៩នៅរោងចក្រ យូលី ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសាន់តុង ក្រុងបាវិត ខេត្តស្វាយរៀង ដោយរកឃើញមានអ្នកឆ្លងជាបឋមចំនួន៣៤នាក់ ហើយក្រុមការងារកំពុងបន្តធ្វើតេស្តរហ័សទៅលើកម្មករពាក់ព័ន្ធបន្ថែមទៀត។

លោកបណ្ឌិតបានបន្តថា ករណីឆ្លងនេះ គឺផ្តើមចេញពីកម្មករ១នាក់ដែលបានឆ្លងពីប្តីរបស់ខ្លួនជាអ្នកដឹកបន្លែពីស្វាយរៀង យកទៅលក់ផ្សារដើមគរ រាជធានីនៅភ្នំពេញ។
លោកបណ្ឌិតបានបន្តទៀតថា ពេលបរុសជាប្តីកម្មករនោះគាត់មានបញ្ហាសុខភាព បានទៅពិនិត្យនៅមន្ទីរពេទ្យជម្ភូ ហើយបានទៅយកសំណាកនៅមណ្ឌលចត្តាឡឺស័ក មីស្ទ័រសូ។ លុះដល់រកឃើញមានវិជ្ជមានទើបក្រុមការងារបានយកប្រពន្ធគាត់ជាកម្មករធ្វើការនៅរោងចក្រ យូលី ទៅធ្វើតេស្តក៏មានវិជ្ជមានដូចគ្នា ហើយក្រុមការងារក៏បានបន្តស្រាវជ្រាវដល់រោងចក្រតែម្តងទៅ។

លោកបណ្ឌិតបានបន្តទៀតថា ការរកឃើញឆ្លងបឋមចំនួន៣៤នាក់នេះ ក្នុងនោះរកឃើញមានឆ្លង៥នាក់ដែលក្រុមការងារបានធ្វើតេស្តទៅលើអគារមួយមានកម្មករចំនួន៨០នាក់ និងព្រឹកនេះបានធ្វើបន្តទៅលើកម្មករផ្សេងទៀតប្រមាណ៣០០នាក់ បានរកឃើញចំនួន២៩នាក់ទៀត និងនៅសល់ជិត៥០០នាក់ទៀតកំពុងបន្តធ្វើតេស្ត។
លោកបណ្ឌិតបានបន្តទៀតថា «អីចឹងក្នុង១ថ្ងៃហ្នឹងប្រសិនបើយើងធ្វើតេស្តទៅលើកម្មករជិត៨០០នាក់ហ្នឹងមានករណីឆ្លងកើនឡើងបន្ថែមទៀត »។

លោកបណ្ឌិត កែរ រដ្ឋា បានបន្ថែមថា គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤១៤នាក់ ជាសះស្បើយចំនួន៣៤១នាក់ ស្លាប់ចំនួន៥នាក់ និងកំពុងព្យាបាលចំនួន៦៧នាក់ នៅតាមកន្លែងព្យាបាលជំងឺកូវីដ១៩ចំនួន៣កន្លែង ទី១.នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ទី២.មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងទី៣.មណ្ឌលព្យាបាលជំងឺកូវីដ ១៩ក្រុងបាវិត៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


