ព័ត៌មានជាតិ
បង្ក្រាបករណីជួញដូរគ្រឿងញៀនជាង ១គីឡូក្រាម នៅកំពង់ស្ពឺ
នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនជាង ១គីឡូក្រាម នៅខេត្តកំពង់ស្ពឺ ពេលនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីទៅតាមផ្លូវច្បាប់។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង៣០នាទី កម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួល ពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបើកស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុច ភូមិត្រពាំងលើ ឃុំរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១នាក់។
ជនសង្ស័យឈ្មោះ ប៊ុន ចាន់ដារត្ន័ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិត្រពាំងលើ ឃុំរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចាប់យកវត្ថុតាង សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ១២៨៥.៨៥ ក្រាម ៕

អត្ថបទ៖ រ៉ាវុទ្ធ
សូមចុចអាន៖ យុវតីពីរនាក់ អាយុ ១៨ និង ១៦ ឆ្នាំ ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


