នយោបាយ
ថ្ងៃសុក្រ ខាងស្អែកនេះ គ.ជ.ប នឹងបើកកិច្ចពិគ្រោះយោបល់តាមអនឡាញ ស្ដីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ គ.ជ.ប នឹងបើកកិច្ចពិគ្រោះយោបល់តាមអនឡាញ ស្ដីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នេះបើយោងតាមលិខិតជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលជាភាគីពាក់ព័ន្ធក្នុងដំណើរការរៀបចំការបោះឆ្នោតសាកល្បង ដែលទើបទទួលបាននៅថ្ងៃទី២៦ ខែឧសភា នេះ។
កិច្ចប្រជុំតាមអនឡាញនេះ នឹងមានការចូលរួមពីលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប, លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប, លោក សោម សូរីថា ទីប្រឹក្សា និងជាអគ្គលេខាធិការរង គ.ជ.ប, លោក តុប ប្ញទ្ធី អគ្គនាយកសេវាកម្មច្បាប់ និងបច្ចេកទេស ហើយកិច្ចប្រជុំនេះ នឹងមានបទបង្ហាញអំពីកម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបទបង្ហាញស្តីអំពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងដំណើរការបោះឆ្នោត និងការប្រើប៊ិកគំនូសគាំទ្រគណបក្សនយោបាយលើសន្លឹកឆ្នោតផងដែរ។
បើតាម គ.ជ.ប កិច្ចប្រជុំពិគ្រោះយោបល់តាមអនឡាញ ស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅតាមអនឡាញ (Jitsi Meet) នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ ហើយតំណាងក្រសួង ស្ថាប័ន លធ.ខប គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលត្រូវបានសាមីក្រសួង ស្ថាប័ន ចាត់តាំងឱ្យចូលរួមក្នុងកិច្ចប្រជុំតាមអនឡាញកន្លងមក ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកិច្ច ប្រជុំពិគ្រោះយោបល់នេះ។
សូមបញ្ជាក់ថា ការបោះឆ្នោតសាកល្បងសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ គ្រោងធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំ សង្កាត់ គោលដៅមួយចំនួន ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) បានសម្រេចលើកពេលអនុវត្តដំណើរការ បោះឆ្នោតនេះ ដោយសារតែស្ថានភាពនៃការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជាកាន់តែធ្ងន់ធ្ងរឡើងៗ៕
ដោយ ៖ កោះកែវ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ