ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បញ្ជាសម្លាប់សត្វឆ្មា និងព្រាប តាមតំបន់ព្រំដែនដើម្បីការពារកុំឲ្យផ្ទុះឆ្លងកូវីដ
គេហទំព័រកូរ៉េខាងជើង Daily NK បានរាយការណ៍ថា អាជ្ញាធរកូរ៉េខាងជើង បានបញ្ជាឲ្យសម្លាប់សត្វឆ្មា និងសត្វព្រាប នៅតាមតំបន់ព្រំដែន ដោយសារតែការភ័យខ្លាចផ្ទុះរោគរាតត្បាតកូវីដ ១៩ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វិធានការណ៍ផ្សេងៗទៀត ត្រូវបានណែនាំដោយអាជ្ញាធរ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលរួមមានការបញ្ជាឲ្យសម្លាប់សត្វឆ្មាតាមផ្លូវ និងបាញ់សត្វឆ្មា ឬបក្សីណាដែលព្យាយាមឆ្លងកាត់ ព្រំដែនជាមួយប្រទេសចិន ។

របាយការណ៍បានលើកឡើងថា គ្រួសារមួយមកពីស្រុក Songhu របស់ទីក្រុង Hyesan នៃខេត្ត Ryanggang ប្រទេសកូរ៉េខាងជើង ត្រូវបានគេដាក់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក សម្រាប់ការចិញ្ចឹមសត្វឆ្មា នៅក្នុងផ្ទះដោយសម្ងាត់ ។
ប្រភពបាននិយាយថា “ក្រុមគ្រួសារនោះ ត្រូវបានផ្តន្ទាទោសរយៈពេល ២០ ថ្ងៃនៅក្នុងការធ្វើចត្តាឡីស័ក ចំពោះការចិញ្ចឹមឆ្មាដោយខុសច្បាប់ នៅក្នុងតំបន់ព្រំដែនចិន-កូរ៉េខាងជើង” ។

ប្រភពបន្តថា ដំបូងឡើយក្រុមគ្រួសារនេះ បានប្រាប់អាជ្ញាធរថា ឆ្មារបស់ពួកគេបានងាប់ នៅពេលដែលមន្រ្តីបានចុះមកពិនិត្យមើល ថាតើពួកគេកំពុងទុកសត្វចិញ្ចឹមនោះឬអត់ ។ យ៉ាងណាក៏ដោយក្រោយមក សត្វនេះត្រូវបានគេប្រទះឃើញនៅក្បែរព្រំដែនចិន ហើយក្រុមគ្រួសារត្រូវបានដាក់រស់នៅដាច់ដោយឡែកជាបន្តបន្ទាប់ ខណៈដែលអាជ្ញាធរបានក្រវាត់ឆ្មានោះចោលផងដែរ ។
គួរបញ្ជាក់ថា កូរ៉េខាងជើង មិនមានករណីឆ្លងជំងឺកូវីដ ១៩ ត្រូវបានរកឃើញសូម្បីមួយករណី ចាប់តាំងពីមានការផ្ទុះឡើង នៃជំងឺរាតត្បាតជាសកលមួយនេះ ស្របពេលដែលអាជ្ញាធរបានដាក់ការរឹតត្បិតយ៉ាងតឹងរ៉ឹង ដើម្បីបញ្ឈប់ជំងឺនេះមិនឲ្យឆ្លងចូលប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ កូរ៉េខាងជើង នៅតែបន្តវិធានការការពារតឹងរ៉ឹងជាមួយព្រំដែនចិន ទោះគ្មានករណីឆ្លងកូវីដសូម្បីមួយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


