ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង នៅតែបន្តវិធានការការពារតឹងរ៉ឹងជាមួយព្រំដែនចិន ទោះគ្មានករណីឆ្លងកូវីដសូម្បីមួយ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើងកំពុងបន្តបង្កើនវិធានការដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ ១៩ នៅក្នុងទីក្រុងមួយតាមបណ្តោយព្រំដែនជាមួយប្រទេសចិន ចំពេលមានការរំពឹងទុកថា វិធានការនេះអាចជាការរៀបចំទុកជាមុនដើម្បីបន្ធូរបន្ថយការរឹតត្បិតព្រំដែន ។
ស្ថានីយ៍ទូរទស្សន៍កូរ៉េ KCBS បាននិយាយថា កូរ៉េខាងជើងកំពុងស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់នៅក្នុងទីក្រុងព្រំដែនភាគឦសានរបស់ខ្លួន Hoeryong ក្នុងខេត្ត North Hamgyong និងរក្សានូវវិធានការណ៍តឹងរ៉ឹងបំផុតក្នុងការបាញ់ថ្នាំសម្លាប់មេរោគលើយានយន្ត និងប្រជាជននៅតាមព្រំដែន ។

ទីក្រុងនេះមានទីតាំងស្ថិតនៅទល់មុខខេត្ត Jilin នៃប្រទេសចិន ដែលមានទន្លេ Tumen បំបែកប្រទេសទាំងពីរ ។
យោងតាម KCBS បានឲ្យដឹងទៀតថា ក្រុមមន្រ្តីក៏កំពុងធ្វើការត្រួតពិនិត្យសត្វព្រៃ សត្វស្លាប និងវត្ថុមិនស្គាល់អត្តសញ្ញាណផ្សេងទៀត ក៏ដូចជាពិនិត្យឡើងវិញនូវស្ថានភាពការធ្វើចត្តាឡីស័ក ផងដែរ ។

កាលពីដើមខែនេះ មន្រ្តីក្រសួងបង្រួបបង្រួមបាននិយាយថា កូរ៉េខាងជើងកំពុងបង្ហាញសញ្ញាកើនឡើងនៃការកាត់បន្ថយការរឹតត្បិតព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានអះអាងគ្មានករណីឆ្លងជំងឺកូវីដ ១៩ នោះទេ ប៉ុន្តែបានចាត់វិធានការយ៉ាងរហ័ស និងតឹងរ៉ឹងបំផុតប្រឆាំងនឹងរោគរាតត្បាតជាសកលនេះ ដូចជា ការរឹតបន្តឹងការត្រួតពិនិត្យព្រំដែន ចាប់តាំងពីដើមឆ្នាំមុនមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ YONHAP
ចុចអាន ៖ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ កូរ៉េខាងជើង កំពុងធ្វើឲ្យពិភពលោកញញើត និងហានិភ័យ
ចុចអាន ៖ ចិន អះអាងថា មានសមត្ថភាពផលិតវ៉ាក់សាំងការពារកូវីដប្រហែល ៥ ពាន់លានដូសក្នុងមួយឆ្នាំៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


