ព័ត៌មានជាតិ
ជាប់ពន្ធនាគារពីរលើកដោយសារគ្រឿងញៀន ចេញមកវិញជក់ខ្លាំងជាងមុន ហើយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ម្ដាយទ្រាំមិនបានប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួន
បុរសម្នាក់ធ្លាប់ជាប់ពន្ធនាគារ២លើកករណីលក់ថ្នាំញៀននិងលួចរថយន្ត លុះចេញពីពន្ធនាគារវិញ បន្តជក់គ្រឿងញៀនខ្លាំងជាងមុន ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះខ្ទេចខ្ទីអស់ ត្រូវម្ដាយដាក់ពាក្យប្ដឹងឱ្យសមត្ថកិច្ច អាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន។

ក្រោយពីទទួលបានព័ត៍មានហើយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបានដឹកនាំកំលាំងអាវុធហត្ថ១ក្រុមចុះទៅឃាត់ខ្លួនបានជនសង្ស័យនៅវេលាម៉ោងវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចរោងចក្រសានកូ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បុរសជន ជនសង្ស័យមានឈ្មោះ សុវណ្ណ ថា អាយុ២៩ឆ្នាំ កម្លាំងជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
ជនសង្ស័យ បានឆ្លើយសារភាពថា រូបខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន២លើកមកហើយក្នុងករណីលក់ថ្នាំញៀននិងករណីលួចរថយន្ត។
ក្រោយចេញពីពន្ធនាគាររូបខ្លួនបានមិនអាចអត់ថ្នាំញៀនបន្តជក់ជាងមុនមកដល់ផ្ទះចេះតែមានកំហឹងនិងម្តាយបណ្តាលឲ្យវាយកំទេចទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចអស់ត្រូវអាវុធហត្ថឃាត់ខ្លួនតែម្តង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថាអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកបានឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១៕ អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


