ព័ត៌មានជាតិ
មេបញ្ជាការនគរបាល ត្រូវបានកោះហៅ ក្រោយប្រើហិង្សាលើមន្ត្រីក្រោមឱវាទ កណ្តាលចំណោម
ខេត្តបាត់ដំបង៖ លោក យិម វិចិត្រ មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ ៨២៣ ប្រចាំស្រុកសំឡូត ត្រូវបានការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត កោះហៅឱ្យចូលខ្លួនទៅបំភ្លឺ កាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ជុំវិញករណីប្រើហិង្សាទៅលើនាយផ្នែកភស្តុភា នៅកណ្តាលចំណោមមនុស្ស ដែលជាការប្រមាថដល់មន្ត្រីនគរបាលក្រោមឱវាទ។

តាមការបកស្រាយពីជនរងគ្រោះឈ្មោះ ជា សម្ផស្ស បច្ចុប្បន្នមាននាទីជាប្រធានផ្នែកភស្តុភា នៃវរការពារព្រំដែនគោកលេខ ៨២៣ ប្រចាំស្រុកសំឡូត បានរៀបរាប់ថា ហេតុការណ៍នៃអំពើហិង្សានេះបានកើតឡើង
កាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្នុងទីតាំងវរៈ ៨២៣ ផ្ទាល់តែម្តង ដោយនៅព្រឹកនោះក៏មានមន្ត្រីប៉ូលិសយ៉ាងច្រើនកុះករដែលត្រៀមចូលរួមក្នុងកិច្ចប្រជុំគណៈបញ្ជាការកងឯកភាពស្រុក ក្រោមអធិបតីភាពលោក ណុប ដារ៉ា អភិបាលរងខេត្ត ក្នុងទិសដៅការពារ និងទប់ស្កាត់ បទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ជនរងគ្រោះបានបន្តថា លោកមេបញ្ជាការ យិម វិចិត្រ បានហៅអាយកូម ទៅរូបលោក ប៉ុន្តែលោកមិនបានបើកអាយកូម ដោយសារតែនៅព្រឹកនោះលោករវល់ចូលទៅមើលចម្ការ ហើយម៉្យាងគឺផុតវេនប្រចាំការរបស់លោកទៅហើយ។ ស្រាប់តែឃើញនាយរងផ្នែកវិទ្យុទាក់ទង បានដើរទៅហៅលោកដល់ចម្ការ ព្រោះផ្ទះរបស់លោកនៅទល់មុខនឹងវរៈ ៨២៣។ ពេលលោកដើរចូលទៅក្នុងទីតាំងវរៈភ្លាម លោក យិម វិចិត្រ បានលើកអាយកូម វាយមកលើផ្ទៃមុខលោកបណ្តាលឱ្យប៉ោងភ្លាម ដែលបញ្ហាសំខាន់គឺលោក យិម វិចិត្រ មិនបានសាកសួរ និងចាំស្តាប់ហេតុ ដោយលោកហ៊ានលើកដៃវាយទាំងកណ្តាលចំណោម។

ភាពអាមាសនេះហើយ ទើបលោកសម្រេចប្តឹងទៅស្នងការតែម្តង ព្រោះលោកមេបញ្ជាការ យិម វិចិត្រ ចូលចិត្តជេរ និង
ប្រើសម្តីអសុរោះដល់មន្ត្រីក្រោមឱវាទ។ ទីបំផុតរូបលោកក៏ត្រូវបានការិយាល័យបុគ្គលិក ហៅអោយចូលខ្លួនទៅបំភ្លឺរួចហើយ កាលពីថ្ងៃទី ១ ខែមិថុនា ម្សិលមុិញនេះ ។
លោក វេ គឹមសុីម នាយការិយាល័យបុគ្គលិក បានបញ្ជាក់ថា ការិយាល័យបានកោះហៅលោក
យិម វិចិត្រ ចូលខ្លួន ហើយលោកក៏បានសារភាពថា ពិតជាបានវាយទៅលើបុគ្គលនោះផងដែរ
ដោយនៅពេលនេះ ការិយាល័យកំពុងរង់ចាំយោបល់ និងការសម្រេចពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


