Connect with us

កូវីដ-១៩

ត្រឹម​ម៉ោង ៤ រសៀល​នេះ ខេត្តចំនួន​ ៤ បាន​ប្រកាស​តួលេ​ខ​អ្នកឆ្លង​ថ្មី

បានផុស

នៅ

ខេត្ត​ចំនួន ៤ បាន​ប្រកាស​​តួលេខ​អ្នក​ឆ្លងថ្មី​​គិត​ត្រឹម​ម៉ោង​ជិត ៤ រសៀល​នេះ។ ខេត្ត​តាកែវ​ដែល​នៅ​ខាងត្បូង​រាជធានី​ភ្នំពេញ មាន​អ្នក​ឆ្លង​កូវីដ ៧២ នាក់ ត្រឹម ២៤ ម៉ោង​ជា​កំណត់ត្រា​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមអត្តសញ្ញាណ​បាន​បង្ហាញ​ថា អ្នកវិជ្ជមាន​ទាំង ៧២​ នាក់​​នៅ​ខេត្តតាកែវ មាន​នៅ​ស្រុក​សំរោង​ចំនួន ៣៩​ នាក់​ ស្រុក​ត្រាំកក់ ១០ នាក់ ស្រុក​អង្គរបុរី ០២ នាក់ ស្រុក​ព្រៃកប្បាស ០៨ នាក់ ស្រុក​ទ្រាំង ០១ នាក់ ស្រុក​គីរីវង្ស ០៣ នាក់ ស្រុក​បាទី ០៣ នាក់ ក្រុង​ដូនកែវ ០៦នាក់។

ខេត្ត​ចំនួន​ ៣ ទៀត​ ក៏​បាន​ចេញ​តួលេខ​អ្នក​ឆ្លង​ថ្មី​ក្នុង​នោះ​មាន​ខេត្ត​កំពង់ចាម ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​កំពត។ ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានថ្មី ៤៨ នាក់ទៀត និងជាសះស្បើយ ៨១ នាក់ ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានថ្មី ៣៩ នាក់ទៀត និងជាសះស្បើយ ២១៦ នាក់ និង​ខេត្ដកំពត រកឃើញករណីវិជ្ជមានថ្មី ៤៦ នាក់។

របាយការណ៍​របស់​​ក្រសួង​សុខាភិបាល​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ​​រកឃើញអ្នកឆ្លងថ្មី ៨៨៦នាក់​​ក្នុង​រយៈ​ពេល ២៤ ម៉ោង និង​មាន​អ្នក​ជាសះស្បើយ ៧៨១ នាក់ និង​ស្លាប់ ០៦នាក់។

គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជា​មាន​តួលេខ​អ្នក​ឆ្លង​សរុប​កើនដល់ ៣៣ ០៧៥ នាក់ អ្នក​ជា​សះស្បើយ ២៥ ៥៤៤ នាក់ និង​ស្លាប់ ២៤២ នាក់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម