ព័ត៌មានអន្ដរជាតិ
ឥណ្ឌាផ្ទុះជំងឺកាចសាហាវមួយទៀត បំផ្លាញសរីរាង្គកុមារ ដែលឆ្លងនិង ជាសះស្បើយពីកូវីដ
ប្រទេសឥណ្ឌា កំពុងប្រយុទ្ធជាមួយនឹងការកើនឡើងនៃករណីជំងឺរលាកដ៏សាហាវមួយ ដែលវាយប្រហារកុមារឆ្លងជំងឺកូវីដ-១៩។

រោគសញ្ញារលាកពហុប្រព័ន្ធកុមារ (MIS-C) បានប៉ះពាល់ដល់កុមារដែលជាសះស្បើយពីជំងឺកូវីដ-១៩ ឬកុមារដែលឆ្លងកូវីដ ពី២ទៅ៦សប្តាហ៍។
ភាគច្រើន MIS-C បានប៉ះពាល់ដល់កុមារដែលមានអាយុពី ៥ទៅ១៥ឆ្នាំ។

មានករណីជាង ២,០០០ករណី ត្រូវបានរាយការណ៍នៅទូទាំងប្រទេស ដោយក្នុងនោះ មាន២០០ករណីទៅហើយ នៅក្នុងទីក្រុង ដែលី តែមួយ។
ជំងឺនេះបង្ហាញអាការដំបូងដូចជាគ្រុនក្តៅខ្លាំង ហើយឈានទៅដល់ការរលាកសរីរាង្គ។
ប្រហែល៧០ភាគរយនៃកុមារដែលរងផលប៉ះពាល់ ត្រូវការការសង្គ្រោះបន្ទាន់។

វេជ្ជបណ្ឌិត Harish Pemde នាយកផ្នែកពេទ្យកុមារនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Lady Hardinge ក្នុងទីក្រុងដែលី បានប្រាប់កាសែត The Times ថា “លើសពីនេះ វាអាចបណ្តាលឲ្យមានជំងឺខ្សោយបេះដូង បញ្ហាផ្លូវដង្ហើមឬខូចតម្រងនោម។ ជីវិតរបស់កុមារក្រោយជាពីជំងឺនេះ គឺអាស្រ័យទៅលើ ថាតើកុមារខូចសរីរាង្គខ្លាំងកម្រិតណា”។
វាចាំបាច់ណាស់ក្នុងការតាមដានជំងឺនេះឲ្យបានទាន់ពេលវេលា ដើម្បីងាយស្រួលព្យាបាល។

ដើមឡើយ MIS-C ត្រូវបានគេគិតថាមានទំនាក់ទំនងជាមួយជំងឺ Kawasaki ដែលជាជំងឺបណ្តាលឲ្យមានការរលាកសរសៃឈាម ហើយប៉ះពាល់ភាគច្រើនលើកុមារអាយុក្រោម ៥ ឆ្នាំ។
ករណីជាច្រើន ត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងចក្រភពអង់គ្លេស អ៊ីតាលីនិងអេស្ប៉ាញកាលពីខែមេសាឆ្នាំ២០២០ ហើយបានចាប់ផ្តើមរីករាលដាលនៅសហរដ្ឋអាមេរិក ក្នុងខែឧសភា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រុងប្រយ័ត្ន! វីរុសបំប្លែងខ្លួនឥណ្ឌា ដែលកម្ពុជារកឃើញ ឆ្លងសាហាវជាងវីរុសអង់គ្លេស ដល់ទៅ ៤០ភាគរយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


