ព័ត៌មានអន្ដរជាតិ
WHO ព្រមានថា បុគ្គលធ្វើការងារច្រើនហួសកម្រិត អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាព រាប់តាំងពីហានិភ័យនៃការស្លាប់ទ្វេដង
មិនមែនជារឿងភ្ញាក់ផ្អើលឡើយ ដែលថាបុគ្គលធ្វើការងារច្រើនមិនឲ្យខ្លួនឯងបានសម្រាក អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពជាធំ។ នេះគឺជារឿងពិតមិនប្រកែកបានឡើយ បើសិនអ្នកធ្វេសប្រហែសតែបន្តិច គិតថាធម្មតា យើងអាចក្លាយជាជនរងគ្រោះដោយសារវក់ជាមួយការងារគ្មានពេលសម្រាក។

អង្គការសុខភាពពិភពលោក (WHO) និងអង្គការអន្តរជាតិ បានលើកឡើងព្រមគ្នាថា ការងារហួសប្រមាណនាំឲ្យមានមនុស្សស្លាប់ចំនួន ៧៤៥,០០០ នាក់ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺបេះដូងក្នុងឆ្នាំ ២០១៦ ។
នៅក្នុងរបាយការណ៍របស់ WHO បានកំណត់ថា ការធ្វើការងារច្រើនជាង ៥៥ ម៉ោងក្នុងមួយសប្ដាហ៍ឬច្រើនជាងនេះក្នុងមួយសប្ដាហ៍ ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ប្រហែល ៣៥ ភាគរយ និងហានិភ័យខ្ពស់នៃការស្លាប់ដោយសារជំងឺបេះដូង ischemic កើនឡើង ១៧ ភាគរយ បើប្រៀបធៀបទៅនឹងការធ្វើការ ៣៥ ទៅ ៤០ ម៉ោងក្នុងមួយសប្ដាហ៍។

ការធ្វើការហួសកម្លាំងមិនគ្រាន់តែជះឥទ្ធិពលដល់រាងកាយយើងនោះទេ វាកើតឡើងតាមវិធីផ្សេងៗគ្នាជាច្រើនដូចជា៖
ផ្លូវចិត្ត៖ មានអារម្មណ៍រញ៉េរញ៉ៃ ជាពិសេសគឺពិបាកដោះស្រាយបញ្ហា មានរឿងរ៉ាវពិបាកៗក្នុងជីវិត ចំណែកការងារធ្លាក់ចុះគ្មានអារម្មណ៍ចង់ធ្វើ។
រាងកាយ៖ មានអារម្មណ៍នឿយហត់ ឈឺក្បាល តានតឹងឬរាងកាយដូចអ្នកមិនបានសម្រាក មានអារម្មណ៍ចង់ក្អួតចង្អោរឬឈឺពោះ។
មនោសញ្ចេតនា៖ ធុញថប់ឬព្រួយបារម្ភគ្រប់ពេល មានអារម្មណ៍ភ័យខ្លាចពេលទៅធ្វើការ ឬមានអារម្មណ៍ថាអស់សង្ឃឹមខ្លាំងដល់ថ្នាក់លែងចង់រស់។
គ្មានទំនាក់ទំនងសង្គម៖ ចាប់ផ្ដើមជៀសវាងមិត្តរួមការងារដែលអ្នកធ្លាប់និយាយគ្នា ហើយមិនចុះសម្រុងនិងមានជម្លោះជាមួយមនុស្សនៅកន្លែងធ្វើការ ឬមនុស្សជាទីស្រលាញ់នៅផ្ទះ បណ្ដាលឲ្យផ្ទុះបញ្ហាធំឡើងមក។
អាកប្បកិរិយា៖ ស្រែកថ្ងូរពេលនៅម្នាក់ឯង ឈឺច្រើនមុខមិនចេះចប់ មានកំហុសច្រើនឥតដឹងខ្លួន គេងតិច ផឹកស្រាច្រើន ឬប្រើថ្នាំរំងាប់អារម្មណ៍។

យើងអាចជួបរោគសញ្ញាទាំងនេះកាន់តែច្រើន អាស្រ័យលើប្រភេទការងារដែលកំពុងធ្វើសព្វថ្ងៃ។ បើសិនអ្នកកំពុងជួបត្រូវប្រញាប់ដោះស្រាយឲ្យទាន់ពេលដូចជា៖
“ ឆ្លៀតពេលញ៉ាំអាហារថ្ងៃត្រង់ជាមួយមិត្តរួមការងារ ដើរលេងឬក៏ធ្វើសមាធិ សុទ្ធតែជាវិធីសាស្ត្រក្នុងការដកខ្លួនចេញពីបញ្ហាស្រ្តេស។ ជំហានតូចៗមែនពិត តែជួយអ្នកឲ្យបាត់ភាពភាពតានតឹង ហើយថែមទាំងជួយជំរុញផលិតភាពរបស់អ្នកក្នុងរយៈពេលវែងផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖healthline
ចុចអាន៖ប្រុងប្រយ័ត្ន! ស្ត្រេសការងារខ្លាំងពេកអាចកើតជំងឺបេះដូង ពិបាកតែខ្លួនឯង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់