ព័ត៌មានអន្ដរជាតិ
អង់គ្លេស នឹងបរិច្ចាគវ៉ាក់សាំងកូវីដ បង្គ្រប់ឲ្យបាន ១០០ លានដូស ដល់ប្រទេសដទៃ នៅឆ្នាំក្រោយ
លោក Boris Johnson បានសន្យាថា ចក្រភពអង់គ្លេស នឹងបរិច្ចាគវ៉ាក់សាំងកូវីដ បង្គ្រប់ឲ្យបានយ៉ាងហោចណាស់ ១០០ លានដូស ទៅឲ្យប្រទេសដទៃ នៅឆ្នាំក្រោយនេះ។

ស្របពេលដែលលោក ត្រៀមស្វាគមន៍មេដឹកនាំពិភពលោកមកកាន់តំបន់ Cornwall សម្រាប់កិច្ចប្រជុំកំពូល G7, លោកនាយករដ្ឋមន្រ្តីបានប្តេជ្ញាថា នឹងចាត់វិធានការដ៏ធំមួយឆ្ពោះទៅរកការកម្ចាត់ជំងឺរាតត្បាតនេះឲ្យបានល្អ។
សកម្មភាពរបស់លោក Johnson គឺផ្អែកលើការស្នើសុំរបស់ខ្លួន ឲ្យបណ្តាប្រទេសប្រជាធិបតេយ្យឈានមុខលើពិភពលោក ជួយចាក់វ៉ាក់សាំងនៅទូទាំងពិភពលោកត្រឹមចុងឆ្នាំក្រោយ។

នៅក្នុងកិច្ចប្រជុំកំពូលនាចុងសប្តាហ៍នេះ គេសង្ឃឹមថា មេដឹកនាំ G7 នឹងប្រកាសពីការប្តេជ្ញាចិត្ត ក្នុងការផ្តល់វ៉ាក់សាំងការពារមេរោគកូវីដ យ៉ាងហោចណាស់មួយពាន់លានដូសទៅឲ្យពិភពលោកទាំងមូលតាមរយៈការចែករំលែក និងហិរញ្ញប្បទាន។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្តេជ្ញាផ្តល់ជូនពាក់កណ្តាលរួចទៅហើយ ក្នុងគោលដៅនេះ ពោលគឺលោកសន្យាទិញវ៉ាក់សាំង Pfizer ចំនួន ៥០០ លានដូសដើម្បីបរិច្ចាគទៅឲ្យប្រទេសក្រីក្រ។
ក្រោមការប្តេជ្ញាចិត្តផ្ទាល់របស់ចក្រភពអង់គ្លេស វ៉ាក់សាំងចំនួន ៥ លានដូស នឹងត្រូវបរិច្ចាគនៅត្រឹមចុងខែកញ្ញាឆ្នាំនេះ ដែលនឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយជាចម្បងគឺសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសក្រីក្របំផុតលើពិភពលោក។

លោក Johnson ក៏បានប្តេជ្ញាបរិច្ចាគវ៉ាក់សាំងចំនួន ៩៥ លានដូសបន្ថែមទៀតផងដែរនៅឆ្នាំក្រោយ រួមទាំង ២៥ លានបន្ថែមទៀតនៅបំណាច់ឆ្នាំ ២០២១នេះ។
ក្នុងចំណោម ១០០ លានដូស មាន៨០ភាគរយនឹងត្រូវចូលទៅក្នុងកម្មវិធីចែករំលែកវ៉ាក់សាំងអន្តរជាតិ COVAX ខណៈចំនួនដែលនៅសល់ នឹងត្រូវបានចែកជាលក្ខណៈទ្វេភាគីជាមួយប្រទេសដែលត្រូវការ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ ក្រៅពីវ៉ាក់សាំង មានហេតុផល១ទៀត នាំឲ្យមនុស្សពេញវ័យ ៨០ភាគរយនៅអង់គ្លេស ដុះអង់ទីគ័រប្រឆាំងជំងឺកូវីដ-១៩

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន