Connect with us

ព័ត៌មានអន្ដរជាតិ

ក្រៅពីវ៉ាក់សាំង មានហេតុផល១ទៀត នាំឲ្យមនុស្សពេញវ័យ ៨០ភាគរយនៅអង់គ្លេស ដុះអង់ទីគ័រប្រឆាំងជំងឺកូវីដ-១៩

បានផុស

នៅ

មនុស្សពេញវ័យ៨នាក់ក្នុងចំណោម១០នាក់នៅប្រទេសអង់គ្លេស ឥឡូវនេះមានសញ្ញានៃភាពស៊ាំទៅនឹងមេរោគឆ្លងកូវីដ-១៩ ដោយសារតែការចាក់វ៉ាក់សាំងឬធ្លាប់ឆ្លងជំងឹនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យធ្វើតេស្តឈាម ដែលវិភាគដោយការិយាល័យស្ថិតិជាតិ (ONS) បានប៉ាន់ប្រមាណថា មនុស្សពេញវ័យ ៨០,៣ ភាគរយនៅទូទាំងប្រទេស មានអង់ទីគ័រកូវីដ គិតត្រឹមសប្តាហ៍ទី ៣ នៃខែឧសភា ពោលគឺកើនឡើងពី ៧៦ ភាគរយ កាលពីចុងខែមេសា។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមានការភ័យខ្លាចថា អង់ទីគ័រដែលបង្កើតឡើងពីការចាក់វ៉ាក់សាំងឬវីរុសចាស់ នឹងមិនមានប្រសិទ្ធភាពទេ ប្រឆាំងនឹងវីរុសឥណ្ឌាឬមានឈ្មោះថ្មីថា Delta ប៉ុន្តែពួកគេនៅតែបង្ហាញការការពារដល់មនុស្សភាគច្រើន។

យោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Matt Hancock បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានតែមនុស្សបីនាក់ប៉ុណ្ណោះដែលចាក់វ៉ាក់សាំងពីរដូសហើយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារវីរុសឥណ្ឌា។

កម្មវិធីចាក់វ៉ាក់សាំងដ៏ធំរបស់ប្រទេសនេះ គឺជាកម្លាំងជំរុញដ៏សំខាន់​ នៅពីក្រោយការកើនឡើងនៃចំនួនមនុស្សដែលបង្ហាញពីភាពស៊ាំ។

នៅទូទាំងចក្រភពអង់គ្លេស ប្រជាជនចំនួន ៤០.៦ លាននាក់ យ៉ាងហោចណាស់ទទួលបានវ៉ាក់សាំងដូសទី១ ពោលគឺច្រើនជាង ៣ ភាគ ៤ នៃមនុស្សពេញវ័យទាំងអស់ ហើយ ២៨.២ លាននាក់ ទទួលបានវ៉ាក់សាំងពេញ២ដូស ដែលផ្តល់ការការពារអតិបរមាដល់ពួកគេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកជំងឺស្រាល មានអង់ទីគ័រប្រឆាំងវីរុសបាន ១១ខែ ឬមួយជីវិតតែម្ដង ក្រោយជាសះស្បើយពីកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៥ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ២៤ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ៥១ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៥៤ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម