ព័ត៌មានជាតិ
អាមេរិកបញ្ចប់គម្រោងព្រៃឡង់បៃតង បង្ហាញថាក្រសួងបរិស្ថានមានភាពរឹងមាំក្នុងការការពារ និងអភិរក្សដោយខ្លួនឯង
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានចេញសេចក្តីថ្លែងការណ៏មួយបញ្ជាក់ពីការបង្វែរថវិកា នៃគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់ដោយទីភ្នាក់ងារជំនួយអាមេរិក(USAID) ទៅឲ្យវិស័យឯកជន សង្គមស៊ីវិល និងការងាររបស់សហគមន៍មូលដ្ឋានវិញ។
នារសៀលថ្ងៃទី១៧ ខែមិថុនា នេះថា លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា លោកគោរពការសម្រេចចិត្តរបស់ដៃគូអភិវឌ្ឍន៍ និងអរគុណចំពោះការចូលរួមចំណែកជាមួយកម្ពុជា ក្នុងការផ្តល់ជំនួយបច្ចេកទេសនាពេលកន្លងមក ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិនៅតំបន់ព្រៃឡង់។

បើតាមអ្នកនាំពាក្យរូបនោះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និងនៅតំបន់ការពារធម្មជាតិផ្សេងទៀត លែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រង់ទ្រាយតូចៗកើតឡើង។ នេះគឺជាក្តីព្រួយបារម្ភដែលនៅសេសសល់តិចតួច ដែលក្រសួងបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធ បានកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។
លោកបញ្ជាក់ថា ការបញ្ចប់គម្រោងព្រៃឡង់បៃតង ដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋមេរិកនៅតំបន់ដែនជម្រកសត្វព្រៃឡង់ នៅពេលនេះបានបង្ហាញថា ក្រសួងបរិស្ថានក្នុងនាមជាសេនាធិការនៃរាជរដ្ឋាភិបាលនិងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវ និងមានភាពរឹងមាំគ្រប់គ្រាន់ក្នុងភាពជាម្ចាស់ការក្នុងការបំពេញតួនាទី និងភារកិច្ចលើការការពារ និងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។
លោក នេត្រ ភក្ត្រា អះអាងថា ក្រសួងបរិស្ថាននឹងបន្តបេសកកម្មរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ក៏ដូចជាតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា នេះ ស្ថានទូតអាមេរិកនៅភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការបង្វែរថវិកានៃគម្រោងព្រៃឡង់បៃតងរបស់ទីភ្នាក់ងារជំនួយអាមេរិក (USAID) ដោយបានលើកឡើងថា ប្រជាជនអាមេរិក និងកម្ពុជា មានបំណងដូចគ្នា ក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃនៅលើផែនដី ដើម្បីធ្វើឲ្យមានការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព បង្វែរនិន្នាការនៃបម្រែបម្រួលអាកាសធាតុ និងអភិរក្សសត្វព្រៃ និងជីវសាស្រ្តចម្រុះ សម្រាប់មនុស្សជំនាន់ក្រោយ។ សហរដ្ឋអាមេរិកបានធ្វើការចំណាយថវិកាចំនួនជាង១០០ លានដុល្លារលើកម្មវិធីមួយចំនួន សម្រាប់ប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះនៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) ។
ស្ថានទូតអាមេរិកបញ្ជាក់ថា ថ្វីបើប្រទេសកម្ពុជាសម្រេចបាននូវដំណើរចម្រើនទៅមុខខ្លះ នៅក្នុងការការពារបរិស្ថានក្តី តែសហរដ្ឋអាមេរិកបានសម្តែងនូវកង្វល់ម្តងហើយម្តងទៀត លើការកាប់បំផ្លាញព្រៃឈើ ដែលនៅតែមានច្រើននៅក្នុងតំបន់ការពារ ពិសេសនៅដែនជម្រកសត្វព្រៃនៅព្រៃឡង់ ជាទីដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានចំណាយធនធានជាច្រើន។ ស្ថានទូតបញ្ជាក់ទៀតថា វាជាការគួរឲ្យស្តាយ ដែលស្ថានភាពកំពុងតែកាន់តែអាក្រក់ទៅ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


