ព័ត៌មានជាតិ
មកដល់ម៉ោងនេះ កម្ពុជាមានអ្នកឆ្លងកូវីដបំប្លែងថ្មីប៉ុន្មាននាក់ហើយ?
ភ្នំពេញ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជា អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅថ្ងៃទី១៩មិថុនាថា រហូតមកដល់ពេលនេះកម្ពុជាមានអ្នកឆ្លងវីរុសបំប្លែងថ្មី B.1.617 ដែលមានប្រភពមកពីប្រទេសឥណ្ឌាចំនួន១១ករណីហើយ ក្នុងនោះក្នុងខែមិថុនានេះរកឃើញ១០ករណី និង១ករណីរកឃើញនៅខែមេសាកន្លងទៅ។

ក្នុងចំណោមអ្នកឆ្លងវីរុសបំប្លែងថ្មី B.1.617 ចំនួន១១ករណីនេះបានរកឃើញ លើពលរដ្ឋកម្ពុជាចំនួន១០នាក់ បានធ្វើដំណើរមកពីប្រទេសថៃ តាមច្រកផ្លូវគោកក្នុងនោះមាន០៣នាក់ រកឃើញកាលពីថ្ងៃទី៤មិថុនា កំពុងសម្រាកព្យាបាលដាច់ដោយឡែកពីគ្នា នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ និងមន្ទីរពេទ្យនៅខេត្តបាត់ដំបងនិង៧នាក់ទៀត រកឃើញនៅថ្ងៃទី១៩មិថុនានេះ ក្នុងនោះនៅខេត្តឧត្តរមានជ័យចំនួន ០១នាក់ ខេត្តបន្ទាយមានជ័យចំនួន២នាក់ ខេត្តសៀមរាបចំនួន២នាក់ និងខេត្តកំពង់ចាមចំនួន២នាក់និង១នាក់ទៀតរកឃើញកាលពីខែមេសា បានព្យាបាលជាសះស្បើយកន្លងទៅ។
លោកស្រីបានបញ្ជាក់ថា ចំពោះអ្នកឆ្លងវីរុសបំប្លែងថ្មី B.1.617 ដែលបានរកឃើញកាលពីថ្ងៃទី០៤មិថុនានៅខេត្តឧត្តរមានជ័យ១នាក់ និងខេត្តបាត់ដំបង២នាក់នោះ ត្រូវបានគ្រូពេទ្យព្យាបាលជាសះស្បើយអស់ហើយ តែនៅមិនទាន់អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យនៅឡើយទេ ដោយតម្រូវឱ្យធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យចំនួនពី១៤ថ្ងៃទៅ២១ទៀតដើម្បីឱ្យប្រាកដប្រជាថា ពួកគាត់អស់មេរោគវីរុសបម្លែងថ្មីនេះ និងមិនមានលាប់ជំងឺឡើងវិញ។
លោក ស្រី ឱវណ្ណឌីន បានបន្តទៀតថា វីរុសបំប្លែងថ្មី B.1.617 ដែលបានរកឃើញដំបូងនៅប្រទេសឥណ្ឌា គឺមានភាពឆ្លងខ្លាំងជាង និងគ្រោះថ្នាក់ខ្លាំងជាង ហើយជាប្រភេទវីរុសដែលពិភពលោកកំពុងតែព្រួយបារម្ភបំផុត ខណៈវីរុសបំប្លែងថ្មី B.1.617 គ្រោះថ្នាក់ជាង វីរុសដែលមិនទាន់បំប្លែងខ្លួន។
លោកស្រី បានបន្ថែម ថា ការរកឃើញវីរុសបំប្លែងថ្មី B.1.617 លើពលរដ្ឋកម្ពុជាដែលធ្វើដំណើរមកពីប្រទេសថៃនេះ គឺជាការបារម្ភមួយ ព្រោះថាវាអាចនឹងចរាចរលឿនជាងអ្វីដែលយើងរំពឹងទុក។ ហេតុដូច្នេះហើយ យើងត្រូវតែចាត់វិធានការការពារភ្លាមៗ និងអនុវត្តដោយយកចិត្តទុកដាក់បំផុត ដើម្បីការពារការចម្លងវីរុសបំប្លែងថ្មីនេះ។
យ៉ាងណាក៏ដោយ លោកស្រី សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ។ រីឯបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ ការធ្វើចត្តាឡីស័កឱ្យគ្រប់ចំនួន ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា នៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។
លោកស្រីបានបញ្ជាក់ថា«មិនត្រូវមានការជួបជុំគ្នា ដើម្បីស៊ីផឹក ឬបង្កឱ្យមានការជួបជុំគ្នាច្រើនកុះករ ដូចជាពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យទានអ្វីមួយ មិនត្រូវទៅកន្លែងដែលបិទជិតៗ ប្រើម៉ាស៊ីនត្រជាក់ច្រើនពេក បន្ទប់គ្មានខ្យល់ចេញចូល និងត្រូវកាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះ ប្រសិនបើមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅ»។
ជាមួយគ្នានេះ លោកស្រី បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅពេលដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ