ព័ត៌មានអន្ដរជាតិ
ជប៉ុនអនុញ្ញាតអត្តពលិកពិសាគ្រឿងស្រវឹងក្នុងបន្ទប់ភូមិកីឡា តែមិនចែកស្រោមអនាម័យ
គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅប្រទេសជប៉ុនបានអនុញ្ញាតឲ្យអត្តពលិកទទួលទានគ្រឿងស្រវឹងនៅក្នុងបន្ទប់ស្នាក់នៅរបស់ពួកគេឯភូមិកីឡាបាន ប៉ុន្តែមិនមានការចែកចាយស្រោមអនាម័យឡើយដែលជាផ្នែកទប់ស្កាត់ការរាលដាលកូវីដ-១៩។
ម្សិលមិញនេះ អ្នករៀបចំកីឡាអូឡាំពិកបានរៀបរាប់ពីភូមិកីឡាដែលមានទំហំ៤៤ហិចតាដល់អ្នកសារព័ត៌មានដែលមានវិធានការជាច្រើនត្រូវបានដាក់ចេញដើម្បីកាត់បន្ថយហានិភ័យនៃកូវីដ-១៩ ក្នុងនោះមានដូចជា ការកាត់បន្ថយកៅអីនៅសាលទទួលទានអាហារ និងអេក្រង់ការពារចន្លោះតុនីមួយៗជាដើម។

ក្រុមអ្នករៀបចំនិយាយថា អត្តពលិកអាចយកគ្រឿងស្រវឹងទៅទទួលទានបាននៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន ប៉ុន្តែមិនអនុញ្ញាតនៅទីសាធារណៈ ឬបរិវេណភូមិកីឡាឡើយដែលទាំងនេះជាវិធានការបង្ការកូវីដ-១៩។
ការហាមគ្រឿងស្រវឹងទាំងអស់នៅភូមិកីឡាត្រូវបានគណៈកម្មាធិការរៀបចំការប្រកួតពិចារណាឲ្យស្របទៅនឹងទីតាំងដែលមានវិធានការបង្ការកូវីដដែលត្រូវបានដាក់ចេញនៅប្រទេសជប៉ុន។
ចំណែក ស្រោមអនាម័យ ដែលត្រូវបានចែកជូនដល់អត្តពលិករាល់ពេលមានព្រឹត្តិការណ៍អូឡាំពិកតាំងពីឆ្នាំ១៩៨៨មកនឹងមានដល់អត្តពលិក និងអ្នកចូលរួម នៅពេលពួកគេចាកចេញពីព្រឹត្តិការណ៍ប្រកួតក្នុងពេលសម្រាកមួយតាមគោលការណ៍ប្រពៃណីរបស់អូឡាំពិក។
អត្តពលិកដែលទៅដល់ប្រទេសជប៉ុនមុនពេលព្រឹត្តិការណ៍ប្រកួតរយៈជាង៥ថ្ងៃ និងការចាកចេញមិនលើសពីពីរថ្ងៃ បន្ទាប់ពីស្ថិតក្រោមវិធានការរឹតត្បិតកំឡុងពេលព្រឹត្តិការណ៍ប្រកួតត្រូវមានទំនាក់ទំនងជាមួយអត្តពលិកដទៃដោយមានដែនកំណត់ប៉ុណ្ណោះនៅក្នុងភូមិកីឡា។
ពួកគេនឹងត្រូវធ្វើតេស្តរកកូវីដ-១៩ជាប្រចាំថ្ងៃ និងត្រូវពាក់ម៉ាស់គ្រប់ពេលវេលា លើកលែងតែពេលទទួលទានអាហារ ភេសជ្ជៈ និងពេលដេក។
អត្តពលិក និងអ្នកចូលរួមទាំងអស់ត្រូវតែគោរពគោលការណ៍វិធានការដែលមាននៅក្នុងកូនសៀវភៅដែលចេញផ្សាយជាផ្លូវការកាលពីសប្តាហ៍មុន បើពុំនោះទេនឹងត្រូវដាក់ទណ្ឌកម្មរាប់បញ្ចូលទាំងការពិន័យ ឬបណ្តេញចេញពីការប្រកួត។

អត្តពលិក និងមន្ត្រីប្រមាណ ១៨០០០នាក់ត្រូវបានគេរំពឹងថា នឹងស្នាក់នៅក្នុងភូមិកីឡាកំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិកដែលនឹងបើកទំព័រប្រវត្តិសាស្ត្រថ្ងៃទី២៣ ខែកក្កដាខាងមុខ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ insidethegames
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


