ព័ត៌មានជាតិ
មហាសេដ្ឋីវ័យក្មេង ឡេង ណាវ៉ាត្រា បោះទុនវិនិយោគ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ
បន្ទាប់ពីទទួលបាននូវភាពជោគជ័យខ្លាំង ក្នុងវិស័យអចលនទ្រព្យ មហាសេដ្ឋីវ័យក្មេងបំផុតនៅ កម្ពុជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាប់ផ្ដើមបោះទុនវិនិយោគ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដែលគ្រោងនឹងដាក់ឱ្យដំណើរការផ្លូវការ ក្នុងពេលឆាប់ៗនេះ។

តាមរយៈកិច្ចសម្ភាសជាមួយនឹងគេហទំព័រ Okhna News អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញពីគោលបំណងធំរបស់លោក ក្នុងការបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាពេលនេះថា៖ “គោលដៅរបស់ខ្ញុំ គឺត្រូវសាងសង់គម្រោងលំនៅឋានតម្លៃ ក្រោមមធ្យមនៅ២៥ខេត្តក្រុង។ ដូច្នេះ ហើយយើងបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ ដើម្បីជួយសម្រួលដល់អតិថិជន ដែលត្រូវបង់ រំលស់រយៈពេលវែង ” ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ឃែភីថល ម.ក មានទីស្នាក់ការកណ្ដាលស្ថិតនៅលើ អគារលេខH07 B នៃមហាវិថី អូស៊ី អាយ ស៊ី ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយ ចង្វា រាជធានីភ្នំពេញ។

អភិបាល និងជានាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថល ម.ក លោក សេង សុខុម មានប្រសាសន៍ថា៖ “ជា ជំហានដំបូងរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុយើងខ្ញុំ គឺ ផ្ដល់សេវាឥណទាន សម្រាប់អតិថិជន ដែលទិញលំនៅឋានរបស់ បុរី ឡេង ណាវ៉ាត្រា”។
លោកបន្តថា យើងនឹងរួមសហការជាមួយនិងដៃគូ ដែលមានកន្លងមក ដើម្បីអភិវឌ្ឍន៍ និងជួយ សង្គមជាតិយើង។ ជាការពិតណាស់ វិស័យហិរញ្ញវត្ថុ (មីក្រូហិរញ្ញវត្ថុ) គឺជាកាតាលីករដ៏សំខាន់ សម្រាប់ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាយើង ឱ្យមានការជឿនលឿនដូចប្រទេសដទៃទៀត ។ លោកបានបន្ថែមទៀតថា ៖ “អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ឡើង ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋយើង ដែលមានចំណូលទាប (ក្រោម មធ្យម) អាចទិញលំនៅឋានបានស្នាក់នៅ និងបន្តប្រកបការងារ បានដោយរលូន និង មានភាពកក់ក្ដៅ ដល់ការរស់នៅពិសេសដល់ស្រទាប់យុវវ័យ ”។


គិតត្រឹមឆ្នាំ២០២១នេះ កម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងប្រតិបត្តិការសរុប ចំនួន ៨៣គ្រឹះស្ថាន ក្នុងនោះក៏មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ឃែភីថល ម.ក ដែល កំពុងត្រៀមខ្លួនបម្រើដល់អតិថិជនផងដែរ៕
អត្ថបទ៖ ស៊ុនហួត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា