ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីសុខាភិបាល ទើបឡើងថ្មីរបស់ អង់គ្លេស នឹងបន្ធូរបន្ថយការរឹតត្បិតប្រទេស ទោះករណីឆ្លងកើនឡើងក៏ដោយ
ករណីឆ្លងជំងឺកូវីដ ១៩ កំពុងរីករាលដាលម្តងទៀតនៅក្នុងប្រទេសអង់គ្លេស ខណៈភាគច្រើននៃករណីទាំងនោះ គឺជាវីរុសបំប្លែងខ្លួនឥណ្ឌា ដែលគេស្គាល់ថា “Delta” ។
ទោះយ៉ាងណា រដ្ឋាភិបាលគ្រោងនឹងបន្ធូរបន្ថយការរឹតត្បិតដែលនៅសេសសល់ ប្រឆាំងនឹងវីរុសនៅប្រទេសអង់គ្លេសនាខែក្រោយតាមការគ្រោងទុក ដោយផ្អែកលើការវាយតម្លៃថា ចំនួនអ្នកស្លាប់នៅតែមានកម្រិតទាប ដោយសារយុទ្ធនាការចាក់វ៉ាក់សាំង ។
បច្ចុប្បន្ន វីរុសបំប្លែងខ្លួនឥណ្ឌា កំពុងវាយលុកប្រមាណ ៩៥ ភាគរយនៃករណីឆ្លងថ្មីនៅក្នុងប្រទេសអង់គ្លេស ។
ទន្ទឹមនោះ កាលពីថ្ងៃចន្ទអាជ្ញាធរសុខាភិបាលបានរាយការណ៍ថា មានករណីឆ្លងប្រចាំថ្ងៃថ្មីចំនួន ២២,៨៦៨ ករណី ខណៈតួលេខនេះលើសពី ២ ម៉ឺនករណីជាលើកដំបូង ចាប់តាំងពីដើមខែកុម្ភៈ ប៉ុន្តែមានអ្នកស្លាប់ថ្មីតែ ៣ នាក់ប៉ុណ្ណោះ ។
ចំណែករដ្ឋមន្រ្តីក្រសួងសុខាភិបាលថ្មីរបស់អង់គ្លេសគឺលោក Sajid Javid បានប្រាប់សភាកាលពីថ្ងៃចន្ទថា បច្ចុប្បន្នចំនួនករណីឆ្លងកំពុងតែកើនឡើង ឯចំនួនអ្នកស្លាប់នៅតែទាប ដោយសារយុទ្ធនាការចាក់វ៉ាក់សាំង ។ លោកបានបន្ថែមថា ចំនួនអ្នកដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏មានចំនួនតិចជាងខែមករាដែរ បើទោះករណីឆ្លងបានកើនឡើងក៏ដោយ ។
លោក Javid បានកត់សម្គាល់ថា វីរុសមិនទាន់អាចកម្ចាត់ទេ ហើយមនុស្សត្រូវតែរៀនរស់នៅជាមួយវា ដូច្នេះការរឹតបន្តឹងដែលនៅសេសសល់ រួមមានទាំងក្លិបរាត្រី និងកន្លែងផ្សេងទៀត នឹងត្រូវដកចេញ ដូចដែលបានគ្រោងទុកនៅថ្ងៃទី ១៩ ខែកក្កដា ។
ជាចុងក្រោយលោក Javid ក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលក៏មានគោលបំណងបញ្ចប់ការចាក់វ៉ាក់សាំង សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កុមារីអាយុត្រឹម ១១ ឆ្នាំ ផ្តល់កំណើតកូន ក្លាយជាម្តាយវ័យក្មេងជាងគេបំផុតរបស់ អង់គ្លេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


